សុខភាព និង ផ្លូវភេទ

៤សញ្ញារាងកាយរបស់អ្នក ផ្ទុកជាតិពុលលើសកម្រិត ត្រូវការបន្សាបជាបន្ទាន់

នៅពេលដែលអ្នកទទួលទាន ចំណីអាហារសម្បូរជាតិគីមីច្រើន ហើយរស់នៅតំបន់ដែលមាន បរិស្ថានកខ្វក់ទៀតនោះ រាងកាយច្បាស់ជាមាន ផ្ទុកជាតិពុលកាន់តែច្រើន។ ជាពិសេស នៅពេលអ្នកមិនបានសម្អាត ជាតិពុលចេញពីរាងកាយទេ វានឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។

ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបន្សាបជាតិពុល ដូចខាងក្រោម៖

១.ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ គឺសញ្ញាដំបូងដែលបង្ហាញពីជាតិពុល កើនឡើងនៅក្នុងរាងកាយលើសលប់។ មូលហេតុដែលបណ្តោលឲ្យ រាងកាយមានជាតិពុលច្រើនពេក គឺការបរិភោគអាហារ ឬភេសជ្ជ:សម្បូរជាតិគីមី ហើយសូម្បីតែការរស់នៅក្នុង បរិភាគពោរពេញទៅដោយ ផ្សែងពុលក៏ដូចគ្នាដែរ។

២.ប្រតិកម្មខ្លាំងចំពោះក្លិនវា ជាសញ្ញាមួយដែលប្រាប់ថា រាងកាយត្រូវបានផ្ទុកទៅដោយ ជាតិពុលលើសកម្រិត ដែលធ្វើឲ្យច្រមុះមានប្រតិកម្មខ្លាំងចំពោះទឹកអប់ ផ្សែង ហើយមានអាការឈឺក្បាល និងចង្អោរជាដើម។ ក្នុងករណីបែបនេះ អ្នកត្រូវទទួលទានតែបៃតងឲ្យបានទៀងទាត់ ដើម្បីកម្ចាត់ជាតិពុល និងស្តារមុខងារនៃ ថ្លើម ឲ្យមានភាពល្អប្រសើរឡើងវិញ។

៣.ផ្ទៃអណ្តោតមានពណ៌លឿង ឬសប្រសិនបើនៅលើផ្ទៃអណ្តោត របស់អ្នកមានពណ៌លឿង ឬពណ៌ស បាននៅថា ប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែ ប្រយុទ្ធប្រឆាំងជាមួយនឹងជាតិពុល ដែលលើសនៅក្នុងរាងកាយហើយ។ ដូច្នេះ នៅពេលដែលអ្នកសង្កេតឃើញអណ្តោត មានការប្រែប្រួលគួរតែ ប្រញាប់រកវិធីដោះស្រាយភ្លាម។

៤.ទល់លាមកញឹកញាប់ បញ្ហាទល់លាមកញឹកញាប់ ក៏ជារោគសញ្ញាមួយនៃជាតិពុល ក្នុងរាងកាយលើសកម្រិតផងដែរ។ ហេតុនេះ អ្នកគួរតែទម្លាប់ផឹកទឹកឲ្យគ្រប់គ្រាន់ ញ៉ាំបន្លែឲ្យបានច្រើន ញ៉ាំចេក និងព្យាយាមធ្វើលំហាត់ប្រាណ… ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយ។ ការធ្វើលំហាត់ប្រាណ និងបន្ទោរបង់ បានទៀងទាត់ជាតិពុលមិនអាច ស្រូបចូលទៅក្នុងឈាមបាននោះទេ ហើយជាតិពុលក៏ត្រូវបញ្ចេញ ពីរាងកាយបានច្រើនដែរ។
ខាងក្រោមនេះ ជាអាហារដែលមានប្រសិទ្ធភាព ជួយបន្សាបជាតិពុលចេញពីរាងកាយបាន៖

-អង្កសំរូប ខាត់ណាត់ផ្កាពណ៌ខៀរ សារ៉ាយ ផ្លែប៉ោមពណ៌ខៀវ សុទ្ធតែជាអាហារដែលមានសមត្ថភាព បន្សាបជាតិពុលខ្លាំងបំផុត។
-ផឹកទឹកឲ្យយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។
-ទទួលទានថ្នាំគ្រាប់វីទាមីន C ដើម្បីជួយជំរុញឲ្យរាងកាយកម្ចាត់ជាតិពុល។
-ជាពិសេសកុំភ្លេច ធ្វើលំហាត់មួយថ្ងៃឲ្យបាន ១ម៉ោង ដើម្បីបញ្ចេញជាតិពុលតាមរយ:ញើស និងធ្វើឲ្យឈាមរត់បានល្អ។

Most Popular

To Top