ហ្គ្រីនប៊ែលៈ ភ្នាក់ងារអវកាសណាសានិយាយថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យាពន្លឺ ដើម្បីជួយឲ្យក្រុមអាកាសយានិក នៅឯស្ថានីយ៍លំហអាកាសអន្តរជាតិ គេងលក់ប្រសើរជាមុននាពេលយប់ នៅក្នុងគន្លងលំហអាកាស។
គេហទំព័រ SPACE.com បានធ្វើសេចក្តីរាយការណ៍ថា ការបញ្ចេញបន្លឺនៃបច្ចេកវិទ្យាខ្ពស់ នឹងមានគោលបំណង ដើម្បីជួយឲ្យវដ្តដំណេករបស់ ក្រុមអាកាសយានិកអាចសម្របខ្លួន បានយ៉ាងល្អនៅក្នុងលំហអាកាស ដោយពួកគេពុំចាំបាច់ប្រើប្រាស់ឆ្នាំងងុយគេង ដូចសព្វមួយដងឡើយ។
ដោយឡែក ក្រុមអាកាសយានិកធ្លាប់មាន ការត្អូញត្អែរអំពីជំងឺគេងមិនលក់របស់ពួកគេ ដោយពួកមានការលំបាកក្នុងការ គេងឲ្យបានគ្រប់គ្រាន់នៅរយៈពេល ៦ម៉ោងក្នុងមួយថ្ងៃ ដោយសារតែកត្តាបរិយាកាស និងបរិស្ថាននៅទីនោះ។
អាកាយានិកមួយរូបរបស់ ភ្នាក់ងារអវកាសណាសា លោក Smith Johnstonបាននិយាយថាៈ “នៅស្ថានីយ៍លំហអាកាស គឺតែងតែមានសំលេងរំខានជាប្រចាំ ដែលជួយពេលខ្លះបានធ្វើឲ្យ ពួកយើងមានអារម្មណ៍ម៉ួម៉ៅ។”
ជាក់ស្តែង ពន្លឺពណ៌ខៀវនេះនឹងធ្វើឲ្យ ខួរក្បាលរបស់មនុស្ស និងវដ្តនៃការទទួលទានដំណេល ធ្វើដំណើរការបានល្អប្រសើរឡើង។ មួយវិញទៀត ក្រុមភ្នាក់ងារយានអវកាសណាសា និយាយថា គំរោងនៃការបង្កើតពន្លឺនេះនឹង ត្រូវបានបញ្ចប់នៅមុនឆ្នាំ២០១៦។