សុខភាព និង ផ្លូវភេទ

៥វិធីដើម្បីឲ្យ ខួរក្បាល បានប្រសើរ

នៅពេលដែលវ័យរបស់អ្នកមានការវិវត្តន៏ វ័យរបស់ខួរក្បាលរបស់អ្នក ក៏មានការវិវត្តន៏ដែរ ដោយ ជួនពេលខ្លះអ្នកមានការភ្លេចភ្លាំងជាងមុន។

ដូច្នេះ ដើម្បីបង្កើនការចងចាំ គឺវាត្រូវទាក់ទងនឹង ការបរិភោគចំណីអាហារ និង ការធ្វើលំហាត់ប្រាណ ។ មិនត្រឹមតែការបរិភោគចំណីអាហារទេ ដែលមានការរួមចំណែកក្នុងការបង្កើនភាព ចងចាំរបស់ខួរក្បាល ការធ្វើលំហាត់ប្រាណ ក៏អាចចូលរួមចំណែក ក្នុងការធ្វើឲ្យខួរក្បាលរបស់ យើងមានការចងចាំបានល្អដែរ។

ខួរក្បាលរបស់យើងត្រូវការចំណីអាហារ គ្រប់គ្រាន់ និងសមស្រប ដើម្បីដំណើរការតួនាទីរបស់វា ។ ការបង្កើនការចងចាំ អាចជួយឲ្យអ្នកមានការយល់ដឹងច្រើន។ ចំណេះដឹងគឺជាវត្ថុដ៏អស្ចារ្យ ដែលយើងម្នាក់ៗគួរតែមាន។ មួយវិញទៀត បើរាងកាយរបស់យើង ធាត់ពេកគឺវាអាចមានផលប៉ះពាល់ ដល់ដំណើរការរបស់ខួរក្បាល ។

ជាងនេះទៅទៀត សូម្បីតែ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ការអាចជួយធ្វើឲ្យដំណើរការនៃខួរក្បាល របស់អ្នកមានភាពល្អប្រសើរឡើងបានដែរ។ ការធ្វើលំហាត់ប្រាណជួយបង្កើន អុកស៊ីសែន និង ឈាម ដើម្បីហូរទៅកាន់ខួរក្បាល។ កាថែរក្សាខួរក្បាលរបស់អ្នកឲ្យបានល្អ អាចជួយកាត់បន្ថយ ឪកាសពីការមានជំងឺវិកលចារិក និងជំងឺផ្លេចភ្លាំង។ ដូច្នេះអត្ថបទមួយនេះ និងប្រាប់អ្នកអំពីវិធីខ្លះដើម្បីជួយ បង្កើនការចងចាំរបស់អ្នក។

១. អ្នកត្រូវតែធ្វើការកត់ត្រាទុកនូវ អ្វីដែលអ្នកតែងតែមានការភ្លេចភ្លាំង នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនមួយ។ អ្នកប្រហែលជាគិតថា វាជាវិធីដ៏សាមញ្ញមួយ ក៏ប៉ុន្តែវាបានផ្តល់មកវិញនូវ ការចងចាំយ៉ាងមានប្រសឹទ្ធភាព។ ជួនពេលខ្លះ អ្នករៀនអំពីអ្វីមួយ ប៉ុន្តែ មួយស្របក់ក្រោយមក អ្នកនឹងភ្លេចមេរៀននោះអស់រលីង។ អ្នកគួរតែ បង្កើតទំលាប់ខួរក្បាល របស់អ្នកឲ្យមានការចងចាំ។ សរសេរនូវអ្វីដែល អ្នកគិតថាមិនប្រាកដក្នុងចិត្ត ឬក៏អ្វីដែលអ្នកអាចភ្លេច។ មួយវិញទៀត អ្នកគួរតែរៀនទន្ទេញទុកក្នុងខួរក្បាល។ ការមានទំលាប់បែបនេះ ហើយវាអាចធ្វើឲ្យអ្នកមាន ការចងចាំបានល្អ។

២. អ្នកគួរតែបន្ថែមខ្លាញ់ត្រី នៅក្នុងរបបអាហាររបស់អ្នក ពីព្រោះខ្លាញ់ត្រីមានសារជាតិ អូមេហ្គា-៣ ដែលវាផ្តល់អត្ថប្រយោជន៏យ៉ាងសំខាន់ ក្នុងកិច្ចដំណើរការរបស់ខួរក្បាល។ ខ្លាញ់ត្រីគឺជាប្រភពនៃ សារជាតិអូមេហ្គា-៣។ ម្យ៉ាងវិញទៀតយើង ក៏អាចឃើញសារជាតិប្រភេទនេះ នៅក្នុងផ្លែស្ត្របឺរី បន្លែបៃតង និងបន្លែអន្លក់ជាដើម។ អ្នកអាចប្រើប្រាស់ សារជាតិអូមេហ្គា-3 ដែលគេចំរាញ់ស្រាប់ប្រសិនបើអ្នកមាន ផលពិបាកក្នុងការបរិភោគខ្លាញ់ត្រីផ្ទាល់។

៣. ចំអិនម្ហូបអាហារជាមួយ ប្រេងអូលីវ។ អ្នកគួរតែបញ្ចូលប្រេងអូលីវនៅក្នុង របបអាហារប្រចាំថ្ងៃរបស់អ្នក។ ជនជាតិអ៊ីតាលីប្រើប្រាស់ប្រេងអូលីវ ជាច្រើន ដែលពួកគេតែងតែដាក់វានៅក្នុង ការគ្រឿងផ្សំម្ហូបអាហារ។ ប្រេងអូលីវមានផលផលប្រយោជន៏យ៉ាងល្អ ក្នុងការជួយបង្កើនការចងចាំ។

៤. អ្នកគួរតែបរិភោគ ថ្នាំយិនសិន ពីព្រោះវាអាចជួយធ្វើចរន្តឈាមដើរស្រួល និង បង្កើនអុកស៊ីសែន ដើម្បីបញ្ចូលទៅខួរក្បាល។ យិនសិន មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការធ្វើឲ្យខួរក្បាលមានការចងចាំបានយូរ និងអាចកាត់បន្ថយភាព ស្មុគស្មាញបានទៀតផង។ សព្វថ្ងៃ ប្រជាជនចិនភាគច្រើន ប្រើប្រាស់រុក្ខជាតិប្រភទនេះ ដើម្បីព្យាបាលជំងឺទូទៅ។

៥. ជៀសវាងការទទួលទាន គ្រឿងស្រវឹងច្រើនពេក។ អ្នកមិនគួរ ញុំាស្រា និង ជក់បារីច្រើនពេកទេ។ វត្ថុទាំងពីរនេះមាន ផលប៉ះពាល់យ៉ាងខ្លាំង ដល់ខួរក្បាលរបស់អ្នក និង ជាទំលាប់ដ៏អាក្រក់មួយ ដែលអ្នកគួរតែជៀសវាង។ ផ្ទុយទៅវិញ អ្នកប្រហែលជាមានចំណាប់អារម្មណ៏ថា ការទទួលទានសុរាក្នុងបរិមាណសមល្មម អាចមានអត្ថប្រយោជន៏ចំពោះខួរក្បាល។ យោងទៅតាមអ្នកសិក្សាស្រាវជ្រាវ ខាងផ្នែកសុខាភិបាលបាននិយាយថា អ្នកដែលទទួលទានសុរា នូវបរិមាណសមស្រប មានខួរក្បាលល្អជាងអ្នកដែល មិនដែលទទួលទានសោះ។ ស្រាក្រហមអាចជួយឲ្យខួរក្បាល របស់អ្នកមានភាពប្រសើរឡើង។ មួយវិញទៀត វាក៏អាចជួយកាត់បន្ថយ ភាពចាស់បានដែរ។

Most Popular

To Top