សុខភាព និង ផ្លូវភេទ

អាហារ ៥មុខ ជួយបន្ថយអាយុ មិនឲ្យឆាប់ចាស់

នេះជាអាហារ ៥មុខសម្រាប់ជួយឲ្យ បុរសស្រ្តីទាំងឡាយមិនងាយឆាប់ចាស់ និងជួយថែរក្សាសុខភាពបានយ៉ាងល្អ។

១-ខ្ទឹមសៈ វាមានគុណសម្បត្តិពិសេស អាចជួយកម្ចាត់អាការមួយចំនួនបានដូចជា ប្រើជាថ្នាំបណ្តេញខ្យល់ចេញពីក្នុងពោះវៀន បំបាត់រោគក្អកកាត់ស្លេស្ម៏និង ជួយរំលាយអាហារ។ ក្រៅពីនេះ ខ្ទឹមសមានសារជាតិ អែលលីស៊ីន (Allicin) ដែលជួយកកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ឬអាចហៅថាកូលេស្តូរ៉ល។ ការទទួលទានខ្ទឹមសក្នុងមួយថ្ងៃ១ ទៅ ៣ កំពឹសអាចជួយការពាររោគបេះដូង ការពារការកកផ្តុំនៃឈាមក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យមានជំងឺកកស្ទះឈាម ឬបេះដូងខ្វះឈាមបាន។

២-បន្លែ និងផ្លែឈើៈ ការទទួលទានបន្លែផ្លែឈើ ជាប់ជាប្រចាំរួមទាំងរុក្ខជាតិ សណ្តែកផ្សេងៗដែល សម្បូរទៅដោយវីតាមីន ធាតុរ៉ែនិងអង់ស៊ីមជាច្រើនមុខនោះ អាចជួយពង្រឹងកោសិកាក្នុងរាងកាយឲ្យរឹងមាំ សាច់ដុំហាប់ណែននិង ស្បែកតឹងណែនល្អ។ ក្រៅពីនេះបន្លែទាំងនេះនៅអាចជួយ ឲ្យមានថាមពលខ្លាំងក្លា និងប្រព័ន្ធកាកសំណល់ បញ្ចេញចោលដូចជាលាមក ទឹកនោមបានល្អទៀតផង។

៣-តៅហ៊ូៈ មានប្រូតេអ៊ីនយ៉ាងខ្ពស់ និងជួយកិនរំលាយអាហារបានយ៉ាងល្អ។ ក្រុមឯកទេសបានរកឃើញថា ប្រូតេអ៊ីននៅក្នុងសណ្តែកសៀង ជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ ក្នុងឈាមនិងជួយបន្ថែមបរិមាណខ្លាញ់ល្អៗ បញ្ចួលទៅវិញ។ វាអាចជួយការពាររោគ សសៃឈាមបេះដូង និងការពាររោគបេះដូងមួយចំនួន។ ក្នុងសណ្តែកសៀងសម្បូរទៅដោយសារជាតិ កាល់ស្យូម ដែក ស័ង្កសី និងវីតាមីនB។

៤- ត្រីសមុទ្រៈ មានដូចជា ត្រីសាល់ម៉ុន ត្រីធូណា ត្រីសាឌីន ជាដើម មានអាស៊ីតខ្លាញ់អូមេហ្គា3 ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញចា ត្រីទាំងនោះអាចជួយការពារ រោគបេះដូងឈាមត្បៀតតូច , ជួយការពារដល់ការធ្វើការងារ របស់ប្រព័ន្ធខួរក្បាល និងកាត់បន្ថយជំងឺលើសឈាម។ ក្នុងត្រីសមុទ្រមានជាតិខ្លាញ់ម៉្យាងឈ្មោះ (ត្រាយគ្លីស៊ីរៃ) អាចជួយថែរក្សាចលនាចង្វាក់បេះដូង ឲ្យមានដំណើរការលោតបានល្អ ហើយក្រៅពីនេះនៅមានសារជាតិ អាចជួយការពារមិនឲ្យកោសិកា ធ្វើការងារខុសប្រក្រតីទៀតផង។

៥- តែៈ ជួយកាត់បន្ថយភាពចាស់ និងធ្វើឲ្យមានអាយុយឹនយូរ ជាពិសេសតែបៃតង ក្រៅពីការពាររោគសសៃឈាមបេះដូង ហើយនៅអាចកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាម និងជួយការពាររោគមហារីកបានទៀតផង។ តែ មានលក្ខណៈពិសេសម៉្យាងទៀត គឺអាចជួយថែរក្សាអនាម័យក្នុងមាត់ និងកម្ចាត់បាក់តេរីមួយចំនួនចេញពីក្នុងមាត់ ហើយអាចធ្វើឲ្យធ្មេញកាន់តែរឹងមាំ៕

Most Popular

To Top