ព័ត៌មានអន្តរជាតិ

តំបន់ខួរក្បាល ភ្ជាប់ទៅនឹងការ ប៉ះប្រដាប់ភេទ រកឃើញមានច្រើន ចំពោះស្ត្រី ដែលមានការ រួមភេទច្រើន

ទីក្រុងប៊ែកឡាំង ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា តំបន់ខួរក្បាលដែលភ្ជាប់ទៅនឹងការ ប៉ះប្រដាប់ភេទចំពោះស្ត្រីត្រូវបានរកឃើញ ដោយអ្នកវិទ្យាសាស្ត្រ ហើយបានរកឃើញថា មានការវិវឌ្ឍន៍កាន់តែច្រើន ចំពោះអ្នកដែលមានការរួមភេទច្រើន បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវបានបន្តថា វាមិនច្បាស់ទេថា តើការមានផ្ទៃធំ នៃខួរក្បាលដែលនឹកដល់ការរំញោច ប្រដាប់បន្តពូជធ្វើឲ្យស្ត្រីមាន ការប៉ះពាល់ខ្លាំងឬអត់។ ពួកគេក៏មិនបានកំណត់ថា តើវាជំរុញឲ្យមានការ រួមភេទកាន់តែច្រើន ឬសូម្បីតែពង្រីកតំបន់នេះតាមរបៀប ស្រដៀងគ្នាទៅនឹងការហាត់ ប្រាណសាច់ដុំដែរ ។

ប៉ុន្តែក្រុមអ្នកជំនាញដឹកនាំ ដោយមន្ទីរពេទ្យសាកលវិទ្យាល័យ Charite នាទីក្រុងប៊ែកឡាំង បាននិយាយថា ពួកគេអាច ធ្វើផែនទីតំបន់ ជាក់លាក់ភ្ជាប់ ទៅនឹងការប៉ះប្រដាប់ភេទដោយវាស់ស្ទង់ការឆ្លើយតប របស់ខួរក្បាល ចំពោះការរំញោចនៃគ្លីតូរីស ។ ការសិក្សានេះពាក់ព័ន្ធនឹង ការរំញោចគ្លីតូរីសរបស់ស្ត្រី ២0 នាក់មានអាយុពី ១៨ ទៅ ៤៥ ឆ្នាំ ខណៈខួរក្បាលរបស់ពួកគេត្រូវបានស្កែន ដោយប្រើរូបភាពអនុភាព ម៉ាញេទិកមុខងារ (fMRI) ។

អ្នកស្រាវជ្រាវ បានសរសេរថា យើងផ្តល់ទីតាំងច្បាស់លាស់នៃប្រដាប់បន្តពូជស្ត្រីរបស់មនុស្សនៅក្នុងផ្នែក somatosensory Cortex ហើយជាលើកដំបូង ដែលផ្តល់ភស្តុតាងក្នុងការគាំទ្រ នៃការប្រែប្រួលរចនាសម្ព័ន្ធ ប្រដាប់បន្តពូជរបស់មនុស្ស ក្នុងការផ្សារភ្ជាប់ជាមួយនឹងភាពញឹកញាប់ នៃទំនាក់ទំនងប្រដាប់បន្តពូជ ៕ដោយ៖លី ភីលីព

Most Popular

To Top