ព័ត៌មានអន្តរជាតិ

អ្នកដឹកនាំរឿងSquid Game គ្រោងថតវគ្គ២ និងក្រុមហ៊ុន Netflix ដោះស្រាយលទ្ធភាពនៃវគ្គ ៣

លោក Hwang Dong Hyuk អ្នកដឹកនាំរឿង Squid Game បានបង្ហាញគ្រោង នៃរដូវកាលទី ២ នៃ រឿង Netflix ដែលកំពុងពេញនិយម ដោយលោក Hwang Dong Hyuk បាននិយាយថា ខ្ញុំកំពុងស្ថិតក្នុងពាក់កណ្តាល នៃការពិភាក្សាជាមួយ Netflix អំពីរដូវកាលទី ២ និងទី៣ ។

ខ្ញុំគិតថា យើងនឹង ឈានដល់ការសន្និដ្ឋានមួយ ចំនួនក្នុងពេលឆាប់ៗនេះ យើងដឹងថាមនុស្ស កំពុងរង់ចាំ ដូច្នេះហើយ អ្នករាល់គ្នា កំពុងខិតខំប្រឹងប្រែង ត្រៀមខ្លួនសម្រាប់វគ្គក្រោយ ដោយមានទស្សនវិស័យសុទិដ្ឋិនិយម ។ ចំពោះសាច់រឿងនៃវគ្គ 2 អ្នកដឹកនាំរឿងបាន និយាយថា ការផ្តោតអារម្មណ៍ នឹងជារឿងរបស់ Seong Gi Hun (សម្តែងដោយ Lee Jung Jae) នៅពេលដែលលោកស្រាយ អ្វីគ្រប់យ៉ាង ។

ក្រុមហ៊ុន Netflix ក៏បាននិយាយអំពីលទ្ធភាពនៃវគ្គទី 3 ថា វាជាការពិតដែលយើងកំពុង ពិភាក្សាអំពីលទ្ធភាពជាច្រើន សម្រាប់ ‘Squid Game’ រួមទាំងវគ្គទី 3 ប៉ុន្តែគ្មានអ្វីត្រូវបានបញ្ជាក់នោះទេ ។ តើអ្នករំភើបសម្រាប់វគ្គទី 3 នៃ ‘Squid Game’ ទេ? ៕ ដោយ៖លី ភីលីព

Most Popular

To Top