ព័ត៌មានអន្តរជាតិ

ផ្កាយរណបចិន​ មានសមត្ថភាព អាចថតរូបគ្រប់ ទីកន្លែង នៃទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT.com នៅសប្តាហ៍នេះបានសរសេរថា ផ្កាយរណបរបស់ប្រទេសចិន ជាបច្ចេកវិទ្យា ដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តិតយករូបភាព ស្ទើរគ្រប់ទីកន្លែងទាំងអស់ របស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រឹមពេល៤២វិនាទីប៉ុណ្ណោះ ។

យានអាវកាសរបស់ចិន បានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដែលអាចថែរក្សាលំនឹង ទោះបីក្នុងពេលធ្វើដំណើរ និងវិលជុំវិញផែនដី ក្នុងល្បឿនដ៏លឿនក្តីប៉ុន្តែនៅតែអាចថតយករូប ដ៏ច្បាស់លាស់បានជាធម្មតា ។

លោក Yang Fang ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៅក្រុមហ៊ុន ផ្កាយរណបចិន DFH បានបញ្ជាក់ថា ផ្កាយរណបរបស់ចិន ដែលមានទំងន់១តោន មានឈ្មោះថា Beijing-3 ដែលត្រូវ បានបាញ់បង្ហោះ ទៅកាន់ ទីអវកាស កាលពីខែមិថុនានោះ គឺអាចផ្តិតយករូបភាពដ៏ច្បាស់ជាមួយ នឹងគុណភាពដល់ទៅ ៥០សង់ទីម៉ែត្រក្នុង មួយភិចស៊ែលពីរយៈចំងាយ ដល់ទៅ៥០០គីឡូម៉ែត្រ។

លោកបន្តថា៖ ចិនបានចាប់ផ្តើមដំណាក់កាលដំបូង បានយ៉ាងល្អទោះបីជាមិនទាន់ គ្រប់គ្រាន់តែវាគឺជាវិវត្តដ៏ច្រើន និងជោគជ័យបំផុត
នៅក្នុងរយៈពេលដ៏ខ្លីបែបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top