ការរក្សាចំនុចល្អក្នុង រាងកាយនៅជាមួយអ្នកបានយូរ ត្រូវអាស្រ័យលើអាហារ និងការហាត់ប្រាណជាគោល ដែលត្រូវមានការអត់ធន់ និងព្យាយាមយ៉ាងខ្ពស់បំផុត ជាពិសេសការបំបាត់ចំនុច អន់ខ្សោយខ្លះដូចជា ផ្ទៃពោះ ដើមទ្រូង និងត្រគាក។
ដោយលែកខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឲ្យអ្នកមាន សម្រស់ស្រស់ស្អាតរហ័សទាន់ចិត្ត។
មនុស្សមានរាងស្អាតៈ គួរស្លៀកពាក់ សំលៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួន ដោយមិនត្រូវឲ្យរឹបឬចង្អៀត ឬមានសាច់ស្តើងៗ។
មនុស្សទាបៈ គួរស្លៀកបង្ហាញជើង និងមានឆ្នូតបញ្ឈរ។
មនុស្សស្មាចង្អៀតៈ គួរបន្ថែមស្មា ពាក់អាវក V និងធ្វើឲ្យផ្នែកស្មា និងត្រគាកមានខ្នាតតុល្យភាពគ្នា។
មនុស្សស្មាទូលាយៈ គួររើសអាវពណ៌ចាស់ៗ ក អក្សរ V ជ្រៅៗ និងធ្វើឲ្យស្មាមើលទៅរួមតូច។
នារីដើមទ្រូងធំៈ គួរបង្ហាញផ្នែកក និងដងខ្លួនដោយពាក់អាវពណ៌ចាស់។ ចំណែកសំពត់ ឬខោគួរមានពណ៌ខ្ចីជាង។
មនុស្សដើមទ្រូងតូចៈ ស្លៀកឈុតប្រភេទបន្ថែមដើមទ្រូវ ពាក់ឈុតឬអាវដែលមាន ការតាក់តែងបរិវេណដើមទ្រូង។
មនុស្សមានក្បាលពោះប៉ោងៈ គួរបង្វែរចំណាប់អារម្មណ៍ មកផ្ទៃមុខឬជើងរបស់អ្នក ផ្តោតលើខោអាវឆ្នូតបញ្ឈរ ឬពណ៌ដូចគ្នា។ ពណ៌សំពត់ឬខោ គួរមានខ្សែរូតចំហៀង។
មនុស្សត្រគាកធំៈ គួរធ្វើឲ្យស្មារបស់អ្នកអាចមើលទៅសមនឹងរាងរ និងត្រគាកដោយរើសខោជើងត្រង់ មិនមានជីបខាងមុខ យកពណ៌ចាស់ និងចង្កេះទាបល្អជាង។
មនុស្សកំភួនដៃធំៈ គួរចៀសវាងអាវដៃកុត ឬអាវដីខ្លី ហើយបែរមកជាអាវដៃត្រឹមកែង ឬអាវដៃវែង ដែលបិទឡេវបរិវេណក ឬអាចដែលចុងដៃអាវទូលាយ។