រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រទេសថៃ បានឆ្លងកូវីដ១៩ បន្ទាប់ពីបានធ្វើដំណើរ ទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។

លោក Anutin រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ២ដូស រួមទាំងបានចាក់ដូសជម្រុញ ៤ដូសថែមទៀត ប៉ុន្តែនៅតែមិនអាច ការពារពីការឆ្លងវីរុសរាតត្បាតនេះបាន។
ចំពោះអាការៈវិញ រដ្ឋមន្រ្តីថៃរូបនេះ ឱ្យដឹងថា លោកបានឈឺសាច់ដុំខ្លាំង ហើយ ឈឺបំពង់កផងដែរ។ លោកត្រូវបានគ្រូពេទ្យជំនាញប្រាប់ ឱ្យធ្វើចត្តាឡីស័ក រយៈពេល ១សប្តាហ៍ ដើម្បីតាមដាន ពីអាការៈរោគបន្តទៀត៕ Source: Sabay

