ដោយសារតែត្រសក់ជាបន្លែ ដែលសម្បូរទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកា និងប៉ូតាស្យូម ដូច្នេះហើយបានជាអ្នកដែល យកត្រសក់ធ្វើជាមុខម្ហូបជាប្រចាំ ត្រកូលមានស្បែកស្អាត សក់រលើបរលោងគ្រប់ពេលវេលា។ ត្រសក់មិនគ្រាន់តែល្អចំពោះ ស្បែកមុខប៉ុណ្ណោះទេ វានៅមានអត្ថប្រយោជន៍ផ្សេងៗ ច្រើនទៀតដែលយើងមិនបានដឹង។
ចំពោះសុភាពនារីដែលអង្គុយ នៅពីមុខកុំព្យូទ័រពេញមួយថ្ងៃ រហូតទាល់តែផ្សារភ្នែក ហើមភ្នែកដូចខ្លាឃ្មុំនៅពេលត្រឡប់ មកដល់ផ្ទះវិញបើបានចិតត្រសក់ ជាបន្ទះស្តើងៗមកបិទនោះលើ ត្របកភ្នែកប្រមាណ២០នាទី ពេលនោះអំបិលរ៉ែនឹងជ្រាបចូលទៅក្នុង ស្បែកជួយសម្រាលអាការហើម។
បើបានធ្វើជាប្រចាំស្បែកជុំវិញភ្នែក និងខ្លាំង ស្នាមជ្រីវជ្រួញជុំវិញភ្នែក ក៏មិនហ៊ានមកក្បែរដែរ។ ត្រសក់មានប្រសឹទ្ធភាព នៅក្នុងការបញ្ចេញទឹកនោម ជាថ្នាំបញ្ចុះ និងជួយលាងជាតិពុល ចេញពីរាងកាយ។
វិធីប្តូរត្រសក់ឲ្យក្លាយជាថ្នាំឌីថក់ ដែលជាថ្នាំបន្សាបជាតិពុល ជាការងាយបំផុតដោយគ្រាន់តែ គាបច្របាច់ទឹកត្រសក់
១ផ្លែលាយជាមួយនឹង ទឹកខ្ញីច្របាច់ស្រស់ៗ ប៉ុន្តែត្រូវផឹកក្រោយភ្ញាក់ពីគេងភ្លាម ពីព្រោះការឌីថក់ដែលទទួលបាន លទ្ធផលល្អត្រូវធ្វើនៅពេលពោះទំនេរ មិនទាន់ទទួលទានអ្វីសោះ។ បើចេញទៅហាលថ្ងៃក្តៅ រហូតទាល់តែ ផ្សារោលស្បែកត្រូវច្របាច់ យកទឹកត្រសក់លាយជាមួយ ឡេជំនួយស្បែកកន្លះស្លាបព្រាកាហ្វេ មកលាបលើកន្លែងដែលមាន ស្នាមរោលខ្លោច។
ពេលនោះជាតិត្រជាក់ និងវីតាមីន D ដែលបានពីត្រសក់នឹង ផ្តល់សំណើមឲ្យស្បែក ជួយកាត់បន្ថយភាព ផ្សាក្រហាយបានទៀតផង។
