ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ កាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ជំងឺផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង ត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានទា១កន្លែង នៅក្នុងតំបន់ដែលស្ថិតនៅភាគនិរតីំនៃទីក្រុង Gironde ប្រទេសបារាំង ។

យោងតាមលោក Le Figaro ឲ្យដឹងថា ម្ចាស់កសិដ្ឋាន បានទិញសត្វពាហនៈ ចូលដោយមិនដឹងខ្លួន នៅក្នុងជង្រុកមួយ នៅក្នុងតំបន់ Seine-et-Marne ដែលមានទីតាំង នៅភាគខាងកើតទីក្រុងប៉ារីស ។
តំបន់ការពារ និងត្រួតពិនិត្យបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងជុំវិញការផ្ទុះឡើង ដោយអាជ្ញាធរមូលដ្ឋាន ។
គួរបញ្ជាក់ថា នេះជាករណីទី២នៃជំងឺផ្ដាសាយបក្សី នៅក្នុងតំបន់នេះបានផ្ទុះឡើង នេះបើតាមកាសែត Le Figaroបានចុះផ្សាយដូច្នេះ ។
គេបានដឹងថា ជំងឺផ្តាសាយបក្សី បានសម្លាប់សត្វចំនួន២១លានក្បាល នៅក្នុងប្រទេសបារាំង ចាប់តាំងពីរដូវរងាឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
