ក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវចិន បានរកឃើញគោលដៅព្យាបាលថ្មី ចំពោះជំងឺមហារីកសុដន់៣ដង អវិជ្ជមានអាចរួមចំណែក ដល់ការរកឃើញនូវដំណោះស្រាយថ្មី ដើម្បីព្យាបាលជំងឺដ៏កាចសាហាវនេះ ក្នុងលក្ខណៈច្បាស់លាស់។
នេះបើយោងតាមការរកឃើញ បានចេញផ្សាយនៅសប្តាហ៍នេះ លើទស្សនាវដ្ដី Proceedings of the National Academy of Sciences of the United States of America (PNAS)ថា គោលដៅបានរកឃើញថ្មី ជាប្រភេទនៃការចម្លងជាក់លាក់នៃដុំសាច់ (TST) ។ TSTs កើតចេញពីការបំបែក RNA មិនធម្មតាក្នុងកោសិកាដុំសាច់ ហើយក៏ជាកត្តានាំទៅរកការវិវត្ត នៃកោសិកាមហារីកផងដែរ។
ប្រភេទរងនៃជំងឺមហារីកសុដន់ មហារីកសុដន់៣ដងអវិជ្ជមាន មានហានិភ័យខ្ពស់នៃការកើតឡើងវិញ និងការរីករាលដាលច្រើន ជាងប្រភេទរងដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលរបស់វាយូរមកហើយ មិនគ្រប់គ្រាន់ទេ ដោយសារកង្វះគោលដៅព្យាបាល ដែលមានប្រសិទ្ធភាព។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Fudan University Shanghai Cancer Center បានរកឃើញ TSTs មួយចំនួនធំនៅក្នុងកោសិកាមហារីកសុដន់ ៣ដងអវិជ្ជមាន ជាមួយនឹងការទទួល macrophage ជាមួយនឹងរចនាសម្ព័ន្ធ collagenous-TST (MARCO-TST) គឺជាប្រភេទដែលបង្ហាញញឹកញាប់បំផុត។
នេះបើយោងតាម Shao Zhimin ដែលជាអ្នកដឹកនាំការស្រាវជ្រាវម្នាក់ថា ការបញ្ចេញមតិរបស់ MACRO-TST ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងលទ្ធផលមិនល្អចំពោះអ្នកជំងឺ ដែលមានប្រភេទរងមហារីកសុដន់នេះហើយ ជាកត្តាសំខាន់ជំរុញការវិវត្តនៃដុំសាច់ ។
លោកបានបន្ថែមថា ការសិក្សាបន្ថែមបានបញ្ជាក់ ពីការបង្ហាញនៃគោលដៅព្យាបាល ដែលទើបកំណត់អត្តសញ្ញាណថ្មី អាចត្រូវបានរារាំងដោយ BET inhibitors ត្រូវបានគេរំពឹងថានឹងក្លាយទៅជា ដំណោះស្រាយសម្រាប់ការព្យាបាល ដុំសាច់យ៉ាងជាក់លាក់៕ ដោយ៖លី ភីលីព