សុខភាព និង ផ្លូវភេទ

ការរកឃើញប្រូតេអ៊ីន អាចជួយក្នុងការព្យាបាលជំងឺមហារីកសួត និងការរកឃើញដំបូងបំផុត របស់អ្នកជំនាញ

អាមេរិក៖ នេះបើយោងតាមការសិក្សាមួយ ប្រាប់ឲ្យដឹងថា កម្រិតនៃប្រូតេអ៊ីន ដែលមាននៅក្នុងដុំសាច់ អាចទស្សន៍ទាយពីឱកាសរបស់នរណាម្នាក់ នៃការរស់រានមានជីវិត ពីជំងឺមហារីកសួត និងផ្តល់នូវការព្យាបាលថ្មីមួយ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

អ្នកជំងឺដែលមានកម្រិតខ្ពស់នៃ TLR2 ក្នុងជំងឺមហារីកសួតដំណាក់កាលដំបូង ត្រូវបានគេរកឃើញថា មានអត្រារស់រានមានជីវិតកើនឡើង បើធៀបនឹងអ្នកមានកម្រិតទាប។ សមាសធាតុថ្នាំដែលធ្វើឲ្យសកម្ម TLR2 ក៏ត្រូវបានធ្វើតេស្តិ៍លើសត្វកណ្តុរ និងគ្រប់គ្រងដើម្បីកាត់បន្ថយ ការលូតលាស់ដុំសាច់។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញអាចជួយកំណត់អត្តសញ្ញាណជំងឺនេះបានមុន និងធ្វើឲ្យឱកាសរបស់មនុស្សក្នុងការកម្ចាត់ជំងឺនេះ កាន់តែប្រសើរឡើង។ អត្រារស់រានមានជីវិត រយៈពេល៥ឆ្នាំ សម្រាប់ជំងឺមហារីកសួតដំណាក់កាលចុងក្រោយគឺ ៦ ភាគរយ ប៉ុន្តែ៥០ភាគរយនៅពេលរកឃើញមុន។

TLR2 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់ទុំ ដែលកោសិកាបញ្ឈប់ការលូតលាស់ និងសម្ងាត់សារធាតុគីមី និងប្រូតេអ៊ីនផ្សេងទៀតបង្កឲ្យមានសញ្ញាព្រមាន និងការការពារប្រឆាំងនឹងជំងឺមហារីក។ កោសិកា Senescent បង្ហាញក្នុងមហារីកសួតដំណាក់កាលដំបូង ប៉ុន្តែមិនមែនដំណាក់កាលចុងក្រោយទេ បង្ហាញថា ពួកគេការពារការវិវត្តនៃជំងឺនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top