សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសឈីលីបានកត់ត្រាការស្លាប់ ដោយជំងឺអុតស្វាជាលើកដំបូងរបស់ខ្លួន គឺបុរសវ័យចំណាស់ម្នាក់ ដែលមានរោគសាស្ត្រ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យ កាលពីថ្ងៃទី២៩ ខែកញ្ញា ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា បុរសនោះមានស្ថានភាព សុខភាពពីមុន និងប្រព័ន្ធការពាររាងកាយចុះខ្សោយ ។
កាលពីថ្ងៃទី២៤ ខែមិថុនា ប្រទេសអាមេរិកខាងត្បូង បានប្រកាសអាសន្នសុខភាព ដើម្បីពង្រឹងការឃ្លាំមើល និងការគ្រប់គ្រងជំងឺនេះ បន្ទាប់ពីបានរកឃើញករណីដំបូងរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ។
លើសពីនេះ ប្រទេសនេះបានចាប់ផ្តើមការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺអុតស្វានៅថ្ងៃទី១៩ ខែតុលា ដោយក្លាយជាប្រទេសដំបូងគេ នៅអាមេរិកឡាទីនដែលធ្វើដូច្នេះ ។
យោងតាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានបញ្ជាក់ថា មានករណីជាង ៧៩.០០០នៃជំងឺនេះ និងការស្លាប់ ចំនួន៥០នាក់ ត្រូវបានកត់ត្រាគិតត្រឹមថ្ងៃអង្គារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា