សុខភាព និង ផ្លូវភេទ

ក្នុងពេលតែមួយបុរសអ៊ីតាលីម្នាក់ ឆ្លងទាំងកូវីដផង ផ្ទុកមេរោគអេដស៍ផង និងឆ្លងអុតស្វាផង

បរទេស៖ នេះបានក្លាយទៅជា ករណីដំបូងបំផុត លើសកលលោកហើយនៅពេលដែល បុរសជនជាតិអ៊ីតាលីម្នាក់ ត្រូវបានកាសែតចេញផ្សាយថាបានឆ្លងមេរោគ និងវិរុសចំនួន៣មុខ ក្នុងពេលដំណាលគ្នា។

យោងតាមសារព័ត៌មាន rt.com ដែលបានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាបុរសវ័យ៣៦ឆ្នាំ ជនជាតិអ៊ីតាលីម្នាក់បានចំណាយពេលប្រមាណ ជា៥ថ្ងៃនៅក្នុងប្រទេសអេស្បាញ កាលពីខែមិថុនាកន្លងមកហើយ ក៏បានមានអក្ការៈឈឺបំបពង់ក និងឈឺក្បាល នៅរយៈពេល៩ថ្ងៃក្រោយមក។

ក្នុងពេលដែលបានតេស្តឃើញ វិជ្ជមានកូវីដ អក្ការៈធ្ងន់ធ្ងរហើយនោះ ដៃរបស់គាត់ក៏ចាប់ផ្តើម ចេញរោគសញ្ញាជំងឺមួយ ក្នុងពេលជាមួយគ្នាគឺជំងឺអុតស្វា ប៉ុន្តែនៅពេលដែលធ្វើដំណើរទៅដល់មន្ទីរពេទ្យ ដើម្បីពិភាក្សាជំងឺគាត់ ក៏បានបញ្ជាក់ប្រាប់គ្រូពេទ្យថា គាត់បានរួមភេទជាមួយនឹងបុរសដូចគ្នាជាច្រើន នៅអេស្បាញដោយមិនប្រើប្រាស់ ស្រោមអនាម័យឡើយ។

ជាលទ្ធផលបុរសនេះ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា គាត់បានផ្ទុកមេរោគដ៏ល្បីៗទាំង៣ ក្នុងពេលជាមួយគ្នា ដោយសារតែមកលេងនៅអេស្បាញទាំងកូវីដមេរោគអេដស៍ និងអុតស្វាផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top