ព័ត៌មានអន្តរជាតិ

ជប៉ុនលប់ចោល កម្មវិធីដាក់ពង្រាយ ប្រព័ន្ធមីស៊ីល ២របស់អាមេរិក

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានប្រកាសថា ខ្លួនបានយល់ព្រមហើយថា នឹងធ្វើការលប់ ចោលកម្មវិធីដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល ចំនួន២ដ៏មានតម្លៃ របស់អាមេរិក នៅក្នុងប្រទេស របស់ខ្លួន ដែលកន្លងមកខ្លួនបានបញ្ជាក់ថា ដើម្បីប្រឈមមុខទៅនឹង សំពាធយោធា ដោយកូរ៉េខាងជើង។

ការប្រកាស ដែលត្រូវ បានធ្វើឡើងរដ្ឋមន្ត្រី ការពារជាតិ ជប៉ុនលោក Taro Kono បានបញ្ជាក់ទៀត ថា កម្មវិធីនេះនឹងត្រូវលប់ចោល ហើយកម្មវិធីការពារជាតិ មួយចំនួនទៀត ក៏នឹងត្រូវធ្វើការកែប្រែសជាថ្មីផងដែរ នៅពេលនេះ ។

ការសម្រេចចិត្ត ដែលធ្វើឡើងដោយជប៉ុន គឺតាំងតែពីថ្ងៃពុធម្សិលមិញ ហើយបន្តរដ្ឋាភិបាលក្រុងតូក្យូ នឹងធ្វើការពិភាក្សាជាមួយនឹងអាមេរិក ដើម្បីមើលថាតើការបង់ប្រាក់ នឹងអាចធ្វើឡើងដោយរបៀបណា ក្នុងលក្ខខណ្ឌមួយនេះ។

លោករដ្ឋមន្ត្រីការពារជាតិ រូបនេះ បានបន្តទៀតថា ប្រទេសជប៉ុននឹងចាប់ផ្តើមធ្វើការពិភាក្សា និងស្វែងរកវិធីថ្មី ដែលប្រសើរជាងនេះ ដើម្បីទប់ទល់ទៅនឹងការគម្រាមកំហែង ដោយប្រទេសកូរ៉េខាងជើង ជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top