ព័ត៌មានអន្តរជាតិ

លោក Son ស្ថាបនិកក្រុមហ៊ុន SoftBank Group ចាកចេញពីក្រុម ប្រឹក្សាភិបាល Alibaba

តូក្យូ ៖ លោក Masayoshi Son ស្ថាបនិកក្រុមហ៊ុន SoftBank Group បានប្រកាសថា លោកនឹងចាកចេញ ពីក្រុមប្រឹក្សាភិបាល របស់ Alibaba ចំណែកលោក Jack Ma ជាសហស្ថាបនិក នៃក្រុមហ៊ុនពាណិជ្ជកម្ម អេឡិចត្រូនិចយក្សចិនមួយនេះ ក៏ចាកចេញពីក្រុមប្រឹក្សាភិបាល របស់ SoftBank ផងដែរ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Son បានធ្វើការផ្លាស់ប្តូរ មិនបានរំពឹងទុក នៅក្នុងការប្រជុំម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន SoftBank Group បន្ទាប់ពីក្រុមហ៊ុន របស់លោកបាននិយាយ កាលពីខែមុនថា លោក Ma បានចាកចេញពីក្រុមប្រឹក្សាភិបាល របស់ខ្លួនដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៥ ខែមិថុនា ។ លោក Son ជាវិនិយោគិនដំបូង របស់ក្រុមហ៊ុន Alibaba បានកំណត់ផ្នែក របស់ពួកគេថា ជាការបោះឆ្នោតទុកចិត្ត លើអ្នកស្នងតំណែង របស់លោក Ma ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba គឺលោក Daniel Zhang ។

លោក Ma ធ្វើការជាមួយក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន SoftBank អស់រយៈពេល ១៣ ឆ្នាំហើយ ។ លោក Son ក៏ធ្វើការជាមួយ Alibaba ប្រហែល ១៥ ឆ្នាំ។ Son បាននិយាយថា ជាមួយនឹងលោក Jack បំពេញការងារពេញមួយថ្ងៃនេះ ខ្ញុំក៏នឹងចាកចេញពីសមាជិក ក្រុមប្រឹក្សាភិបាលរបស់ Alibaba ដែរ ។

លោក Son បានវិនិយោគទឹកប្រាក់២០ លានដុល្លារ នៅក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ២០០០ គិតត្រឹមថ្ងៃពុធលោក Son បាននិយាយថា ក្រុមហ៊ុន SoftBank មានភាគហ៊ុនចំនួន ១៦,២ ពាន់ពាន់លានយ៉េន (១៥១ ពាន់លានដុល្លារ) នៅក្នុងក្រុមហ៊ុន Alibaba ៕ដោយ៖លី ភីលីព

Most Popular

To Top