ផ្សេងៗ

ពាក់កណ្តាលនៃពលរដ្ឋ អាល្លឺម៉ង់គ្មានផែនការ ធ្វើដំណើរកំសាន្តឡើយក្នុងឆ្នាំនេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថាពលរដ្ឋនៃប្រទេសអាល្លឺម៉ង់ប្រមាណជា ពាក់កណ្តាលឬ៥១ភាគរយ មិនមានផែនការក្នុងការធ្វើដំណើរកំសាន្តឡើយសម្រាប់ ឆ្នាំនេះ។

តួលេខដែលត្រូវបានធ្វើឡើង តាមរយៈការស្រាវជ្រាវដោយ វិទ្យាសា្ថនជាតិ YouGovហើយក្នុងនោះបានបញ្ជាក់ដែរថា២១ភាគរយ អាចនឹងមានផែនការ ធ្វើដំណើរខា្នតតូចខណៈ១៨ភាគរយទៀត នឹងចំណាយពេលធ្វើដំណើរដូចទៅ នឹងផែនការចាស់របស់ខ្លួន។

គួរឲ្យដឹងដែរថាក្នុងចំណោម ជនជាតិអាល្លឺម៉ង់ដែលមានផែនការ វិស្សមកាលច្រើនជាងពាក់កណ្តាលរំពឹងថា ថ្ងៃឈប់សម្រាករបស់ពួកគេនឹងត្រូវបាន រឹតត្បិតខ្លះដោយសារវិបត្តិជំងឺកូវីដ១៩ខណៈដែល ៣៣ ភាគរយរំពឹងថានឹងមានការរឹតត្បិតខ្លាំង ឬខ្លាំងបំផុត។ ការស្ទង់មតិបានបង្ហាញថាមានតែ ៩ ភាគរយប៉ុណ្ណោះដែលរំពឹងថា នឹងគ្មានការរឹតត្បិត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top