ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី ១,៥លាននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសុក្រថា តួលេខដែលបានរាប់នៅទូទាំងប្រទេស មានឆ្លងជំងឺកូវីដ១៩កើនឡើងដល់១.៥៣៩.០៨១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៦៣.១៧៤នាក់ ។

ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺថ្មី ចំនួន៤២.២២៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១.២៩០នាក់ ។

រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេ នៅក្នុងប្រទេសនេះ បានរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺនេះ ដែលមានអ្នកឆ្លងជំងឺសរុប៣១០.៧០២នាក់ និងមានអ្នកស្លាប់ចំនួន១៥.៦៩៤នាក់ បន្ទាប់មកក្រុង រីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន១១៨.៩៥៦នាក់ និងមានអ្នកស្លាប់ចំនួន១០.៥០០នាក់ ។

ប្រេស៊ីល ត្រូវបានគេបញ្ជាក់ថា ជាប្រទេសដែលមានអ្នកឆ្លងជំងឺស្ថិតក្នុងលំដាប់លេខ២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top