ព័ត៌មានអន្តរជាតិ

តួកគីសាកល្បង អនុភាពប្រព័ន្ធ ការពារ ដែនអាកាស S-400 របស់រុស្ស៊ី ជាមួយនឹងយន្តហោះចម្បាំង ដែលផលិត ដោយអាមេរិក

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ និង ទីក្រុងអង់ការ៉ា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួនទឹកប្រាក់ ២,៥ ពាន់លានដុល្លារ លើការលក់ប្រព័ន្ធការពារ ដែនអាកាសប្រភេទ S-400s ទៅ ឲ្យ ប្រទេសតួកគីនៅចុងឆ្នាំ ២០១៧ ជាមួយនឹងការប្រគល់ប្រព័ន្ធនេះ ចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៩ ។ កិច្ចព្រមព្រៀងនេះបានជំរុញ ឱ្យទីក្រុងវ៉ាស៊ីនតោន ទាត់តួកគីចេញពីកម្មវិធី ទិញយន្តហោះចម្បាំង F-35 និងគំរាមប្រទេសនេះ ជាមួយនឹងការដាក់ទណ្ឌកម្ម ថែមទៀតផង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោធាតួកគីបានចាប់ផ្តើមសាកល្បង នៅមូលដ្ឋានថ្មី នៃប្រព័ន្ធការពារដែន អាកាស S-400 ដែលបានទិញពីរុស្ស៊ីប្រឆាំង នឹងយន្តហោះប្រយុទ្ធ F-16 និងយន្តហោះ F-4 ដែលផលិតនៅសហរដ្ឋអាមេរិក នៅឯមូលដ្ឋានអាកាស Murted នៅខាងក្រៅ ទីក្រុងអង់ការ៉ា ។

យោងតាមប្រភព គឺការធ្វើតេស្តបានចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដាហើយគ្រោង នឹងបន្តរហូតដល់ថ្ងៃទី ២៦ ខែវិច្ឆិកា។

តួកគីត្រូវបានគេនិយាយថា បានបន្តការសាកល្បង ទោះបីជាមានការព្រមានពីទីក្រុង វ៉ាស៊ីនតោនថា ការតម្លើងប្រព័ន្ធការពារ មីស៊ីល S-400 អាចបង្កឱ្យមានការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងអង់ការ៉ា៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top