ព័ត៌មានអន្តរជាតិ

វីដេអូ មិនគួរឲ្យជឿ របស់អង្គការណាសា បង្ហាញពីបំផ្លាញធុងអុកស៊ីសែន របស់រ៉ុក្កែត សម្រាប់បេសកកម្ម Artemis ទៅភពព្រះច័ន្ទ

អាមេរិក៖ អង្គការណាសា បានចែករម្លែកវីដេអូដ៏អស្ចារ្យមួយ ដែលបង្ហាញពីធុងអុកស៊ីសែន ប្រវែង៧០ហ្វីត ដែលនឹងបង្កើតជាផ្នែកមួយ នៃរ៉ុក្កែតត្រូវបានរចនាឡើង ដើម្បីហោះទៅកាន់ភពព្រះច័ន្ទ ត្រូវបានផ្លុំចេញ ដោយកម្លាំងតែមួយគត់ទៅវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទីភ្នាក់ងារនេះ បានបំផ្លាញផ្នែកមួយ នៃប្រព័ន្ធបង្ហោះអវកាស (SLS) មើលថា តើវានឹងអាចស៊ូទ្រាំបានយ៉ាងណា នៅក្រោមកម្លាំង ដែលវានឹងជួបប្រទះ នៅពេលបាញ់បង្ហោះ ទៅក្នុងគន្លងគោចរ។ ការបំផ្លាញនេះ គឺជាដំណឹងល្អ ដោយសារតែវិស្វករណាសា បានព្យាករណ៍មានន័យថា វាបានឆ្លងកាត់ការសាកល្បងនេះ ដែលបង្ហាញពីការត្រៀមខ្លួនហោះហើរ។

ការសាកល្បងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការអភិវឌ្ឍនៃ SLS នៅពេលបញ្ចប់វា នឹងក្លាយជារ៉ុក្កែតមានឥទ្ធិពលបំផុត ដែលមិនធ្លាប់មាន ហើយបានអនុញ្ញាត ឲ្យមនុស្សរុករកប្រព័ន្ធព្រះអាទិត្យ ចាប់ផ្តើមពីព្រះច័ន្ទ និងភពព្រះអង្គារ។ គេសង្ឃឹមថា SLS នឹងបាញ់បង្ហោះយានអវកាស Orion ក្នុងដំណើររបស់ខ្លួន ដើម្បីចុះចតស្ត្រីទីមួយ បន្ទាប់មនុស្ស នៅលើផ្ទៃព្រះច័ន្ទនៅឆ្នាំ ២០២៤ ៕ ដោយ៖លី ភីលីព

Most Popular

To Top