ម៉ុស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំង របស់រុស្ស៊ី Su-27 បានធ្វើប្រតិបត្ដិការ លើសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ ដើម្បីស្ទាក់ចាប់យន្តហោះស៊ើប ការណ៍តាមវិទ្យុបច្ចេកទេស របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ។
សេវាកម្មផ្សព្វផ្សាយ របស់ក្រសួងបានឲ្យដឹងថា “ នៅថ្ងៃទី០៩ ខែសីហា ប្រព័ន្ធត្រួតពិនិត្យ ដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅ អាកាសមួយខិតទៅ ជិតព្រំដែនរដ្ឋរបស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រខ្មៅ” ។
ប្រភពដដែលបានបន្ថែមទៀតថា នាវិក នៃយន្តហោះចម្បាំង Su-27 បានកំណត់អត្តសញ្ញាណ នៃវត្ថុទាំងនោះពីលើអាកាស ដែលជាយន្តហោះឈ្លបយក ការណ៍វិទ្យុ របស់កងទ័ពជើងទឹក អាមេរិក EP-3E Aries ។
ប្រភពបញ្ចាក់ថា “បន្ទាប់ពីយន្តហោះស៊ើបការណ៍ អាមេរិកបានងាកចេញពីព្រំដែនរដ្ឋ របស់រុស្ស៊ី យន្ដហោះប្រយុទ្ធរុស្ស៊ី បានវិលត្រឡប់ទៅអាកាសយានដ្ឋាន វិញដោយសុវត្ថិភាព”៕
ដោយ ឈូក បូរ៉ា