ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Bill Gateថា កម្មវិធី TikTok របស់ចិន គឺជាពែងដែលមានថ្នាំពុល

បរទេស៖ យោងតាម សហស្ថាបនិកក្រុមហ៊ុន គឺលោក Bill Gates និយាយក្នុងបទសម្ភាសន៍ជាមួយ WIRED ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ បានឱ្យដឹងថា សំណើរបស់ក្រុមហ៊ុន Microsoft ក្នុងការទិញកម្មវិធី ចែករំលែកវីដេអូ ដ៏មានប្រជាប្រិយភាពឈ្មោះថា TikTok គឺជា“ ពែងដែលមានថ្នាំពុល” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា បច្ចុប្បន្នលោក Bill Gate ដែលធ្វើការ ជាអ្នកផ្តល់ប្រឹក្សាផ្នែកបច្ចេកវិទ្យា ដល់ក្រុមហ៊ុន Microsoft បន្ទាប់ពីលាឈប់ពីតំណែង ជានាយកប្រតិបត្តិក្នុងឆ្នាំ ២០១៤ បានក្រើនរំលឹកថា “ ការធំនៅក្នុងជំនួញ ប្រព័ន្ធផ្សព្វផ្សាយសង្គម មិនមែនជាល្បែងសាមញ្ញទេ” ប៉ុន្តែលោកបន្ថែមថា ការធ្វើឱ្យឧស្សាហកម្ម កាន់តែមានការប្រកួតប្រជែងគឺ“ ប្រហែលជារឿងល្អ” ។

លោកបានបន្តថា “ខ្ញុំមានន័យថា នេះអាចស្តាប់ទៅដោយខ្លួនឯង ប៉ុន្តែខ្ញុំគិតថាហ្គេម កាន់តែមានការប្រកួតប្រជែង ប្រហែលជារឿងល្អ។ មហាសេដ្ឋីរូបនេះ បានរៀបរាប់ពីបទបញ្ជា ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់ទៅឱ្យក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយចិន ដើម្បីលក់កម្មវិធី ទៅឱ្យក្រុមហ៊ុនអាមេរិកមួយនេះ ថាជារឿងចម្លែក ជាពិសេសតម្រូវការ ក្នុងការកាត់ផ្តាច់ កិច្ចព្រមព្រៀងណាមួយ ទៅរដ្ឋាភិបាលសហព័ន្ធ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top