បារាំង៖ ការសិក្សាបានបង្ហាញថា អាកាសធាតុកម្រនៅលើភពព្រហស្បតិ៍ បណ្តាលមកពីទឹករលកដែលធ្វើពីទឹក និងអាម៉ូញាក់ដែលបង្កជាព្យុះដ៏ធំនៅលើឧស្ម័នយក្ស បន្ទាប់ពីបានឃើញរូបភាពនៃការបញ្ជូនមក ផែនដីដោយយន្តអវកាសJuno របស់អង្គការណាសានេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
អ្នកវិទ្យាសាស្រ្តបាននិយាយថា ជាតិអាម៉ូញាក់គឺជាធាតុផ្សំសំខាន់នៃជីដែលដើរតួដូចជាការប្រឆាំងនឹងការកកនៅ ពេលវាលាយជាមួយគ្រីស្តាល់ទឹកកកធ្វើឲ្យពួកវារលាយ ហើយជាលទ្ធផលបង្កឲ្យមានព្យុះដ៏ធំ។ រូបភាពពីបេសកកម្មយន្ត Juno របស់អង្គការណាសាបានបង្ហាញពពកអាម៉ូញាក់ធំ ៗ វិលជុំវិញផ្ទៃក្រឡាជាង ២,០០០ ម៉ាយការ៉េ នៃបរិយាកាសខាងលើនៃភពផែនដី។
ច្រាំងទន្លេវិលទាំងនេះមានចម្ងាយប្រហែល ១០ ម៉ាយល៍ពីលើពពកដទៃទៀតនៃភពព្រហស្បតិ៍និងបាំងស្រមោលធំ ៗ ក៏ដូចជាបង្កឲ្យមានរន្ទះបាញ់ផងដែរ។ នេះបើយោងតាមក្រុមការងារថា បាតុភូតរូបផ្លែល្ពៅគឺមានលក្ខណៈប្លែកពី បរិយាកាសរបស់ភពព្រហស្បតិ៍។
អ្នកនិពន្ធ និងអ្នកវិទ្យាសាស្ត្រភពលោក Tristan Guillot នៃសាកលវិទ្យាល័យ Côte d’Azur នៅទីក្រុងនីសប្រទេសបារាំង បាននិយាយថា នៅលើភពព្រហស្បតិ៍ក៏ដូចជានៅលើផែនដីដែរល្បាយទឹក ២ ភាគ ៣ និងអាម៉ូញាក់ ១ ភាគ ៣ នឹងនៅតែរាវរហូតដល់សីតុណ្ហភាព -១០០ អង្សាសេ។ លោកពន្យល់ថា គ្រីស្តាល់ទឹកកកឡើងខ្ពស់ទៅក្នុងបរិយាកាសរបស់ភពព្រហស្បតិ៍ ត្រូវបានរលាយដោយអាម៉ូញាក់ បង្កើតជាអង្គធាតុរាវហើយក្លាយជាព្យុះព្រឹល៕ ដោយ៖លី ភីលីព