ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែក នៅច្រកព្រំដែនអ៊ីរ៉ាក់ និងគុយវ៉ែត ខណៈអ្នកស្លាប់ មិនទាន់ដឹងច្បាស់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ថា គ្រាប់បែកចំនួន១គ្រាប់បានផ្ទុះឡើងនៅជិតច្រកព្រំដែន រវាងប្រទេសអ៊ីរ៉ាក់ និងប្រទេសគុយវ៉ែត ស្ថិតនៅភាគខាងត្បូប្រទេសអ៊ីរ៉ាក់ ចំនួនអ្នកស្លាប់មិនទាន់ដឹងច្បាស់នៅឡើយទេ ប្រភពចេញពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃចន្ទ ។

ប្រភពបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ដោយសុំមិនបញ្ចេញឈ្មោះថា ការផ្ទុះបានកើតឡើតនៅយប់ថ្ងៃចន្ទ នៅជិតចំណុច Jraischan ឆ្លងកាត់ជាមួយប្រទេសគុយវ៉ែត ។

ប្រភពបាននិយាយថា មិនទាន់មានព័ត៌មានណាមួយភ្លាមៗ អំពីការវាយប្រហារនេះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top