បរទេស ៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ន្ននេះ នៅតែបង្ហាញពីភាពស្ងប់ស្ងៀម នៅមុនការធ្វើសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។
ផ្ទុយទៅវញ កាលពីថ្ងៃចន្ទម្សិលមិញនេះ កាសែតបក្សពលករកូរ៉េខាងជើង Rodong Sinmun បែរជាបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយរដ្ឋ ក្នុងការសម្អាត និងធ្វើឲ្យប្រសើរឡើង នៅទីតាំងមានគ្រោះទឹកជំនន់ ក្នុងខេត្ត Hwanghae នៅភូមិមួយដែលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចកាលពីដើមខែនេះ ។
កាសែត Rodong Sinmun បាននិយាយថា “កំពូលមេដឹកនាំសមមិត្ត គីម ជុងអ៊ុន ជាទីគោរព បានផ្តល់នូវការស្រឡាញ់ដ៏មហិមារបស់លោក ចំពោះប្រជាជននៅភូមិ Taechongri ក្នុងទីក្រុង Unpa ជាថ្មីម្តងទៀត ដូច្នេះហើយ ពួកគេនឹងអាចជំនះនឹងគ្រោះទឹកជំនន់បាន”៕
ប្រែសម្រួល៖ប៉ាង កុង