ព័ត៌មានអន្តរជាតិ

Oracle កំពុងប្រជែងនឹង Microsoft ទិញ TikTokនៃអាជីវកម្មអាមេរិក បន្ទាប់ពីកំណត់រយៈពេល ៩០ ថ្ងៃរបស់លោកDonald Trump

អាមេរិក៖ អ្នកជំនាញអះអាងថា ក្រុមហ៊ុន Oracle នៃសហរដ្ឋអាមេរិក បានចូលរួមក្នុងការប្រកួតប្រជែង ដើម្បីទិញកម្មវិធីវីដេអូសង្គមខ្លី TikTok របស់ប្រទេសចិន ពីម្ចាស់កម្មវិធីគឺក្រុមហ៊ុន ByteDance រួមជាមួយក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Twitter ។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាម FT បានឲ្យដឹងថា ក្រុមហ៊ុនយក្សសូហ្វវែរនេះ បានជួបពិភាក្សាជាមួយ ByteDance ហើយកំពុងពិចារណាយ៉ាងខ្លាំង ក្នុងការទិញប្រតិបត្តិការ របស់កម្មវិធី នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់។ ការប្រណាំងដើម្បីដណ្តើម កាន់កាប់ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការគំរាមកំហែង ពីប្រធានាធិបតីអាមេរិក លោក Donald Trump បិទវា លើកលែងតែក្រុមហ៊ុនអាមេរិកមួយ កាន់កាប់សិទ្ធិកាន់កាប់ នៅពាក់កណ្តាលខែវិច្ឆិកា។

លោក Trump បានអះអាងថា មានភ័ស្តុតាង អាចជឿទុកចិត្តបានថា TikTok បង្កការគំរាមកំហែងផ្នែកសន្តិសុខ ប៉ុន្តែក្រុមហ៊ុនបដិសេធ ដោយហៅការអះអាងនេះថា ជាពាក្យចចាមអារ៉ាមនិងព័ត៌មានមិនពិត។ ក្រុមហ៊ុន Microsoft ត្រូវបានគេគិតថា ជាអ្នកឈានមុខគេនាពេលបច្ចុប្បន្ន ក្នុងការទិញកម្មវិធី ពីម្ចាស់ជនជាតិចិនរបស់ខ្លួន ជាមួយនឹងលទ្ធភាពរបស់ពួកគេ ក្នុងការគ្រប់គ្រងអឺរ៉ុប និងឥណ្ឌាផងដែរ។

មិនមានព័ត៌មានលម្អិត ស្តីពីហិរញ្ញវត្ថុណាមួយ ត្រូវបានបង្ហាញ អំពីការលក់នោះឡើយ ប៉ុន្តែគេគិតថា កិច្ចព្រមព្រៀងក្រុមហ៊ុន Microsoft អាចរួមបញ្ចូលទាំងប្រតិបត្តិការ TikTok នៅទូទាំងពិភពលោក អាចមានតម្លៃរហូតដល់ ៥០ ពាន់លានដុល្លារ៕ ដោយ៖លី ភីលីព

Most Popular

To Top