ព័ត៌មានអន្តរជាតិ

ចិនកំពុងដើរតួយ៉ាងសំខាន់ នៅក្នុងតំបន់អាមេរិកឡាទីន

ប៉េកាំង៖ របាយការណ៍ ដែលត្រូវបានចេញផ្សាយដោយ ទូរទស្សន៍ស៊ីអិនអិន កាលពីពេលថ្មីៗនេះ បាននិយាយថា ប្រទេសចិនបាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់អាមេរិកឡាទីន និងការ៉ាបៀន (LAC) ចាប់តាំងពីការចាប់ផ្តើម នៃការរាតត្បាតរាតត្បាតកូវីដ១៩។

របាយការណ៍ដដែល បាននិយាយទៀតថា នៅពេលវីរុសបានឆ្លងពីប្រទេសមួយ ទៅប្រទេសមួយ ប្រទេសចិនបានចាត់វិធានការ និងបរិច្ចាគម៉ាសមុខរាប់ពាន់ ព្រមទាំងឧបករណ៍ធ្វើតេស្ត និងក៏ដូចជាឧបករណ៍ជំនួងដង្ហើម ដល់បណ្តាប្រទេស ក្នុងតំបន់ទាំងនោះផងដែរ។

រដ្ឋាភិបាលទាំងនោះ បានធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសចិន ក្នុងនោះរួមមានដូចជា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិកូ លោក Marcelo Ebrard បានសរសេរសារថ្លែងអំណរគុណ នៅលើបណ្តាញសង្គម Twitterខណៈដែលប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez បានថ្លែងអំណរគុណ ចំពោះប្រទេសចិន នៅក្នុងលិខិតមួយផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top