អង់គ្លេស ៖ ក្រុមអ្នកអភិរក្ស វត្ថុបុរាណបាននិយាយ ថា ភស្ដុតាងបង្ហាញពីការ ថ្វាយបង្គំព្រះរបស់កាតូលិក ដែលលាក់ខ្លួនរបស់គ្រួសារជនជាតិ អង់គ្លេស ត្រូវថ្កោលទោសពួកគេរហូត ដល់ស្លាប់ត្រូវបានគេ រកឃើញនៅNational Trust គឺជាអាគារទ្រព្យសម្បត្តិជាតិ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
វត្ថុបុរាណដែលមាន ចំនួនជាង២០០០ គឺជាកម្មសិទ្ធិរបស់គ្រួសារប្រវត្តិសាស្រ្ត Bedingfeld ត្រូវបានគេរកឃើញនៅក្រោមក្តារ ក្រាលធ្នើនៅសាល Oxburgh ក្នុងទីក្រុង Norfolk ។ កាសែត The Times បានសរសេរថា សៀវភៅសាត្រាស្លឹករឹត និងអក្សរភ្លេងមើល ទៅហាក់ដូចជាត្រូវបាន គេលាក់ដោយកាតូលិក ខុសច្បាប់នៅចុងសតវត្សរ៍ទី ១៦ ត្រូវបានគេរកឃើញនៅលើឆ្នឹមនៃអាគារ ។
ការរកឃើញនេះត្រូវបានធ្វើឡើង ដោយអ្នកបុរាណវិទូ Matt Champion ខណៈអ្នកសាងសង់កំពុង សាងសង់ឡើងវិញនូវផ្ទះរបស់ National Trust Manor និងបានដកក្តារកម្រាលឥដ្ឋ នៅក្នុងបន្ទប់ ឆ្នឹមនៃអាគារច្បាប់ថតចម្លង នៃការផ្លាស់ប្តូរបទចម្រៀង Kynges Psalmes ១៥៦៨ ដែលសរសេរដោយលោកSaint John Fisher ត្រូវបានគេរកឃើញលាក់ខ្លួន ក្នុងសាលអុកនៅ Oxburgh Hall ។
សាត្រាស្លឹករឹតឆ្លុះបញ្ចាំងពី សតវត្សរ៍ទី ១៥ ត្រូវបានគេរកឃើញដោយមានស្លឹកមាស និងការសរសេរនៅសល់ ហើយអត្ថបទត្រូវបានគេគិតថា កំណត់អត្តសញ្ញាណឯកសារ ជាផ្នែកមួយ នៃទំនុកដំកើងជំពូក៣៩ ពីគម្ពីរLatin Vulgate ៕
ដោយ៖លី ភីលី