ព័ត៌មានអន្តរជាតិ

នាវាចម្បាំង អាមេរិក ធ្វើដំណើរកាត់ តាមច្រកសមុទ្រ តៃវ៉ាន់ ក្រោយធ្វើសមយុទ្ធ ជាមួយជប៉ុន

បរទេស ៖ នាវាពិឃាត សមត្ថភាពមីស៊ីលអាមេរិក USS Mustin ប្រភេទ Arleigh Burke នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ក្រោយបញ្ចប់ការ ធ្វើសមយុទ្ធយោធារួចរាល់ នៅក្នុងដែនសមុទ្រ ចិនខាងកើត។

ទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់ Taiwan English News បានរាយការណ៍ថា កោះតៃវ៉ាន់និងប្រទេសចិន បានបញ្ជូននាវាឲ្យទៅឃ្លាំមើលការ ធ្វើដំណើរឆ្លងកាត់នោះ ដោយប្រទេសចិន បានបញ្ជូននាវាពិឃាត សមត្ថភាពមីស៊ីល 052D មួយគ្រឿង ហើយតៃវ៉ាន់បញ្ជូននាវា ចម្បាំងសមត្ថភាពមីស៊ីល ប្រភេទ 052D មួយគ្រឿង ។

យោងតាមសម្តី របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាពិឃាតសមត្ថភាពមីស៊ីល Mustin នេះ បានចាប់ផ្តើមធ្វើសហសមយុទ្ធយោធា ជាមួយនាវា របស់ប្រទេសជប៉ុន នៅសមុទ្រចិនខាងកើត កាលពីថ្ងៃសៅរ៍ និងបានចប់សព្វគ្រប់នៅថ្ងៃចន្ទ ហើយក្នុងឆ្នាំនេះ ទ័ពជើងទឹកអាមេរិកបានចូលរួម ក្នុងសហសមយុទ្ធហ្វឹកហាត់ ជាច្រើន ជាមួយប្រទេសជប៉ុន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top