ព័ត៌មានអន្តរជាតិ

អាមេរិកនិងជប៉ុន នឹងកសាងបណ្ដាញ ផ្កាយរណប ស្ទាក់ចាប់មីស៊ីល

បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ នឹងសហការគ្នា បង្កើតប្រព័ន្ធផ្កាយរណបតូចមួយ ដែលមានសមត្ថភាព អាចចាប់សញ្ញាមីស៊ីលថ្មីបាន ស្របពេល ដែលទីក្រុងតូក្យូព្រមាន អំពីការកើនឡើង នៃការគម្រាមកំហែង ពីប្រទេសកូរ៉េខាងជើង ។

គោលបំណង របស់ផ្កាយរណបនោះ នឹងត្រូវបានប្រើបំពេញប្រព័ន្ធការពារមីស៊ីល ដែលកំពុងមានក្នុងពេលបច្ចុប្បន្នស្រាប់ ដោយរួមបញ្ចូលទាំងប្រព័ន្ធ ស្ទាក់ចាប់មីស៊ីល PAC-3 របស់ប្រទេសជប៉ុនផងដែរ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន Nikkei កាលពីថ្ងៃពុធម្សិលមិញនេះ។

គួរបញ្ជាក់ថា ទីក្រុងតូក្យូ កំពុងតែមានក្តីព្រួយ បារម្ភកើនខ្លាំងឡើង អំពីការអភិវឌ្ឍអាវុធរបស់ប្រទេសកូរ៉េខាងជើង ។ កាលពីខែកក្កដា ក្រសួងការពារជាតិ របស់ប្រទេសជប៉ុន បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង អាចនឹងធ្វើសមត្ថភាពក្បាល គ្រាប់នុយក្លេអ៊ែមានភាពកាន់ តែល្អឥតខ្ចោះបាន ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top