ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនយន្ដហោះ ទម្លាក់គ្រាប់បែក ៤គ្រឿងទៅកាន់ឧបទ្វីបកូរ៉េ

សេអ៊ូល៖ សហរដ្ឋអាមេរិក បានបញ្ជាយន្តហោះទម្លាក់គ្រាប់បែកចំនួន ៤ គ្រឿង នៅជិតឧបទ្វីបកូរ៉េ ក្នុងពេលដំណាលគ្នា នៅដើមសប្តាហ៍នេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការការពារប្រទេសជាដៃគូ នៅមុនការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង។

ការហោះហើរ នៃយន្ដហោះទម្លាក់គ្រាប់បែក កើតឡើងមួយថ្ងៃមុនពេលការចាប់ផ្តើម នៃប្រទេសកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក នូវសមយុទ្ធរដូវក្តៅរួមគ្នា។ ក្រុមមន្ត្រីបានឲ្យដឹងថា សមយុទ្ធដែលគ្រោងនឹងដំណើរការ រហូតដល់ថ្ងៃទី២៨ ខែសីហាគឺដើម្បីរក្សាជំហរ ការពារជាតិរួមគ្នា។

យោងតាមបញ្ជាការដ្ឋាន Indo-Pacific បានឲ្យដឹងថា យន្ដហោះ B-1 Lancers ចំនួន ៤ គ្រឿង និងយន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន ២គ្រឿង បានធ្វើបេសកកម្មទម្លាក់គ្រាប់បែក ក្នុងពេលតែមួយក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃច័ន្ទ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top