សេអ៊ូល ៖ ប្រភពការទូតមួយបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា អ្នកចរចាកំពូលរបស់កូរ៉េខាងត្បូង ក្នុងកិច្ចពិភាក្សាក្នុងការចែករំលែក ការចំណាយលើ វិស័យការពារជាតិ ជាមួយសហរដ្ឋអាមេរិក បានចាប់ផ្តើមពិគ្រោះយោបល់ជាមួយសមភាគីថ្មី របស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមានការរីកចម្រើន អ្វីដែលមានអត្ថន័យនៅឡើយទេ។
លោក Jeong Eun-bo និងសមភាគីថ្មីរបស់លោក គឺ Donna Welton បានជជែកតាមទូរស័ព្ទថាតើទីក្រុងសេអ៊ូល គួរចំណាយប៉ុន្មានសម្រាប់ ការដាក់ពង្រាយកម្លាំងអាមេរិកនៅកូរ៉េចំនួន ២៨.៥០០ នាក់នៅឆ្នាំនេះ និងឆ្នាំក្រោយ។
នៅដើមខែនេះក្រសួងការបរទេស សហរដ្ឋអាមេរិក បានតែងតាំងលោក Welton ដែលជាអ្នកការទូតដែលមានជំនាញ លើប្រទេសជប៉ុន ដើម្បីដឹកនាំកិច្ចពិភាក្សាថ្លៃការពារជាតិ សម្រាប់ប្រទេសកូរ៉េខាងត្បូង និងប្រទេសដទៃទៀត។ លោកស្រីបានជំនួសលោក James DeHart ដែលត្រូវបានតែងតាំង ជាអ្នកសម្របសម្រួលកិច្ចការអាក់ទិក៕
ដោយ ឈូក បូរ៉ា