វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Apple បានវាយលុកទីផ្សារ មូលធនចំនួន ២ សែនកោដិដុល្លារ អាមេរិកកាលពីថ្ងៃពុធ ដើម្បីក្លាយជាក្រុមហ៊ុន ពាណិជ្ជកម្មសាធារណៈដំបូង គេរបស់សហរដ្ឋអាមេរិក ដែលឈានដល់ដំណាក់ កាលដ៏សំខាន់មួយ។
ផ្អែកលើចំនួនភាគហ៊ុនច្រើនជាង ៤,២៧៥ ពាន់លានដុល្លារ Apple បានបំបែករបាំងនេះមុនម៉ោង ១១ ព្រឹកថ្ងៃពុធម្សិលមិញនេះ ដោយសារតម្លៃភាគហ៊ុនរបស់ខ្លួនបានកើនឡើងដល់ ៤៦៧,៧៧ ដុល្លារអាមេរិក។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ត្រូវបានជួញដូរនៅចំណុចខ្ពស់ ៤៦៨,៦៥ ដុល្លារក្នុងពេលថ្ងៃ និង ៤៦២,៨៣ ដុល្លារក្នុងមួយហ៊ុន នៅពេលបិទ។
ដំបូងក្រុមហ៊ុន Apple ឈានដល់ទំហំទីផ្សារ ១ សែនកោដិដុល្លារសហរដ្ឋអាមេរិកនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនយក្សបច្ចេកវិទ្យាដទៃទៀតដូចជា Amazon, Microsoft និង Alphabet ក៏បានឈានដល់ទំហំទីផ្សារចំនួន ១ សែនកោដិដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple កើនឡើងប្រហែល ៦០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំមុនភាគហ៊ុនរបស់ខ្លួនបានកើនឡើងជាង ១២០ ភាគរយពី ២០១ ដុល្លារអាមេរិកក្នុងមួយហ៊ុន៕
ដោយ ឈូក បូរ៉ា