ព័ត៌មានអន្តរជាតិ

អង់គ្លេស និងប៊ែលហ្ស៊ិក នឹងសហការគ្នាលើការ ទិញកូនដ្រូន MQ-9B

បរទេស ៖ ប្រទេសអង់គ្លេស និងប្រទេសប៊ែលហ្ស៊ិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅក្នុងសប្ដាហ៍នេះថា ប្រទេសទាំងពីរ ទើបបានចុះហត្ថលេខា លើសេចក្តី ថ្លែងការណ៍ប្រកបដោយគោលបំណង ធ្វើការងាររួមគ្នា ក្រោយប្រទេសទាំងពីរនេះទិញ យកកូនដ្រូន ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធយន្តហោះបញ្ជាពីចម្ងាយនេះ គឺត្រូវបានផលិតឡើង ដោយក្រុមហ៊ុន General Atomics Aeronautical Systems ក្នុងទីក្រុង San Diego ហើយត្រូវបានគេស្គាល់ថា Protector RG Mk1 នៅអឺរ៉ុប។
នៅក្នុងពិធីចុះហត្ថលេខា កាលពីថ្ងៃអង្គារនោះ អគ្គមេបញ្ជាការកងទ័ពអាកាសអង់គ្លេស លោក Marshal Mike Wigston និងនាយឧត្តមសេនីយ៍ លោក Frederik Vansina ជាមេបញ្ជាការអង្គភាពទ័ពអាកាសប៊ែលហ្ស៊ិក បានយល់ស្របស្វះស្វែងរកឱកាសសហការគ្នា សម្រាប់ការហ្វឹកហាត់ ការជួសជុល ការគាំទ្រផ្នែកដឹកជញ្ជូន អន្តរប្រតិបត្តិការ និងការធ្វើឲ្យសមត្ថភាពកាន់តែប្រសើរឡើង ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top