អាល្លឺម៉ង់៖ អាថ៌កំបាំងពពកឧស្ម័ន ដែលមានអាយុកាល ១៥០០០ ឆ្នាំពន្លឺពីផែនដី មានចង្វាក់បេះដូងហ្គាម៉ាកាំរស្មី ដំណើរការដោយប្រហោងខ្មៅ នៅក្បែរនោះ ប៉ុន្តែតារាវិទូមិនដឹងពីរបៀប ដែលចង្វាក់បេះដូង ទទួលបានថាមពលរបស់វា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញចង្វាក់បេះដូង នៅចំកណ្តាលពពកមួយ ស្ថិតក្នុងក្រុមផ្កាយអាគីឡា ហើយវាលោតទៅនឹងចង្វាក់ នៃប្រព័ន្ធ ‘មីក្រូកាសា” មានរន្ធខ្មៅកណ្តាល។ យោងទៅតាមក្រុមមកពី Deutsches Elektronen-Synchrotron (Desy) នេះបានបង្ហាញថា មានទំនាក់ទំនងរវាងការផ្ទុះហ្គាម៉ា-កាំរស្មីនិងប្រហោងខ្មៅ។
បញ្ហាគឺថា ពួកគេមិនប្រាកដថា តើប្រហោងខ្មៅ ផ្តល់ឥទ្ធិពលដល់ចង្វាក់បេះដូងហ្គាម៉ាកាំរស្មី នៅពេលវាមានអាយុកាល ១០០ ឆ្នាំពន្លឺរវាងវត្ថុផ្កាយទាំង២។ ទ្រឹស្តីមួយគឺថា ប្រូតុងលឿនត្រូវបានផលិតនៅក្បែរប្រហោងខ្មៅ បន្ទាប់មកចាក់ចូលទៅក្នុងពពកផ្កាយ ជាកន្លែងពួកវាបាញ់ឧស្ម័ន ហើយផលិតកាំរស្មីហ្គាម៉ា៕ ដោយ៖ លី ភីលីព

