ព័ត៌មានអន្តរជាតិ

អ្នកប្រមាញ់កំណប់ Rookie រកឃើញវត្ថបុរាណ ធំបំផុតនៅទីក្រុង ឡុងសមម្រាប់ការងារ ដំបូងបង្អស់របស់លោក

ទីក្រុងឡុង៖ អ្នកបុរាណវិទ្យាដែលមានសមត្ថភាព លើការងារដំបូងរបស់លោកបានជួបប្រទះនូវវត្ថុ ដែលធ្វើអំពីលង្ហិនស្ថិតសម័យយុគសំរិទ្ធដែលធំជាងគេបំផុតនៅទីក្រុងឡុង មានអាយុកាលជិត៣០០០ ឆ្នាំមកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

Havering Hoard គឺជាកំណប់ទ្រព្យនៃវត្ថុបុរាណចំនួន៤៥៣ រាប់បញ្ចូលទាំងពូថៅ លំពែង ដាវ កាំបិត និងគ្រឿងស្ពាន់។ លោកHarry Platts មានអាយុ ២១ ឆ្នាំ នៅពេលលោកចាប់ផ្តើមធ្វើការនៅកន្លែងជីកនៅទីក្រុង Havering ស្ថិតនៅឆ្ងាយពីសាកលវិទ្យាល័យហើយបន្ទាប់ពីមួយសប្តាហ៍ លោកបានប្រទះឃើញវត្ថុមានពណ៌បៃតងនៅគែមនៃលេណដ្ឋាន។

វត្ថុទំាងនោះមានក្បាលពូថៅ រួមជាមួយវត្ថុបុរាណផ្សេងទៀតរួមទាំងបំណែកដាវត្រូវបានលាក់នៅចន្លោះ លេណដ្ឋាន២នៅក្នុងតំបន់មួយ។ លោក Platts បានប្រាប់កាសែត The Times ថា ការរកឃើញនេះ ពិតជាមានសំណាងណាស់សម្រាប់ខ្ញុំ ពីព្រោះពួកគេបានជីកតែ៥០ ភាគរយប៉ុណ្ណោះ។

លោកបានមានបន្តថា ប៉ុន្តែដោយសារតែពូថៅទាំងអស់នៅជិតគ្នាពួកវាស្ទើរតែទាំងអស់នៅក្នុងដីមួយ នៃដីដែលមិនត្រូវបានជីកបន្ត ចំពោះរកឃើញនោះក៏មានចិញ្ចៀន ធ្វើពីដីកម្រមួយត្រូវបានគេគិតថា ត្រូវបានប្រើដើម្បីការពារកុំឲ្យ រមួលខ្សែរលើរទេះអូសសេះ។ វត្ថុទាំងអស់ត្រូវបានរកឃើញដោយ អ្នកបុរាណវិទ្យានៅខែកញ្ញាឆ្នាំ ២០១៨ ហើយមានកាលបរិច្ឆេទចន្លោះពី ៨០០ ទៅ ៩០០ គ.ស៕

Most Popular

To Top