ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសជួយកូរ៉េខាងត្បូង ក្នុងការត្រៀមខ្លួនប្រឆាំង នឹងការគំរាមកំហែង ដោយមីស៊ីល

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងជួយកូរ៉េខាងត្បូង ឱ្យត្រៀមខ្លួនប្រឆាំង នឹងការគំរាមកំហែង ដោយមីស៊ីលរយៈចម្ងាយមធ្យម ពីប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែសមត្ថភាពការពារ នឹងត្រូវអភិវឌ្ឍនិងដាក់ពង្រាយ នៅក្នុងប្រទេសកូរ៉េខាងត្បូងអាស្រ័យ ទៅលើទីក្រុងសេអ៊ូល។

ប្រេសិតប្រធានាធិបតី ពិសេសរបស់លោក Marshall Billingslea បានលើកឡើងថា “ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងត្រូវសម្រេចចិត្តដោយខ្លួនឯងថា តើសមត្ថភាពអ្វីខ្លះ ដែលខ្លួនត្រូវមាន ដើម្បីបោះបង់ទំនួលខុសត្រូវរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ។

ដំណើររបស់លោក Billingslea ទៅកាន់ប្រទេស កូរ៉េខាងត្បូង នឹងក្លាយជាការកត់សម្គាល់លើកដំបូង ចាប់តាំងពីអតីតមន្រ្តីរតនាគារ ត្រូវបានតែងតាំងជាប្រេសិត ពិសេស ហើយចាប់តាំង ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ ១៩៨៨ ដែលចុះហត្ថលេខា ដោយអតីតសហភាពសូវៀត ក្នុងខែសីហា ឆ្នាំ២០១៩៕
ដោយ ឈូក បូរ៉ា

Most Popular

To Top