ព័ត៌មានអន្តរជាតិ

មេបញ្ជាការមូលដ្ឋានយោធា អាមេរិកហៅវីដេអូ សមវាយប្រហារកោះហ្គាមថា ជាការឃោសនា

បរទេស ៖ មេបញ្ជាការមូលដ្ឋានទ័ពអាកាស Andersen ស្ថិតនៅលើកោះហ្គាម បាននិយាយនៅថ្ងៃសុក្រនេះថា វីដេអូរបស់កងទ័ពអាកាសចិន ដែលហាក់បង្ហាញការ ហាត់សមវាយប្រហារ ទៅលើមូលដ្ឋាន របស់លោកនោះ ថាជាការឃោសនា ដែលរចនាបង្កើតឡើង ដើម្បីឲ្យមានការបង្ខិតបង្ខំនិងការប្រឆាំងគ្នា ។

លោកឧត្តមសេនីយ៍ Jeremy T. Sloane ដែលជាមេបញ្ជាការរបស់មូលដ្ឋាន Andersen បានប្រាប់អ្នកសារព័ត៌មានលើកិច្ចសន្ទនាតាមទូរស័ព្ទរួម ស្តីពីសមយុទ្ធ Valiant Shield ដែលកំពុងតែប្រព្រឹត្តទៅថា “ខ្ញុំតែងតែមានក្តីព្រួយបារម្ភពីសមត្ថភាពរបស់យើង ក្នុងកិច្ចការពារសមាជិកសេវាកម្មរបស់យើងនិងក្រុមគ្រួសាររបស់ពួកគេ។ វីដេអូដែលពួកគេដឹងថា ជាពេលធ្វើសមយុទ្ធនោះ វាជាវីដេអូឃោសនា ប៉ុន្តែយើងតែងតែមានក្តីព្រួយបារម្ភអំពីកិច្ចការពារកោះ និងកិច្ចការពារមនុស្សរបស់យើង ហើយវីដេអូនោះ គឺគ្រាន់តែជាការឃោសនារចនាបង្កើតឡើងបង្ខិតបង្ខំនិងប្រឆាំងនឹងយើងប៉ុណ្ណោះ” ។

គួរបញ្ជាក់ថា វីដេអូនោះបានបង្ហាញឲ្យឃើញយន្តហោះទម្លាក់គ្រាប់សមត្ថភាពនុយក្លេអ៊ែ H-6 វាយប្រហារនូវអ្វីដែលហាក់ជាមូលដ្ឋានយោធាអាមេរិក Anderson ប៉ុន្តែវាមិនបានបញ្ជាក់ឈ្មោះមូលដ្ឋានដោយត្រង់នោះទេ ស្របពេលដែលភាពតានតឹងក្នុងតំបន់មានការកើនឡើង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធរយៈពេល២ឆ្នាំម្តងដ៏ធំមួយ នៅជិតកោះហ្គាម៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top