ព័ត៌មានអន្តរជាតិ

មុខក្មេងប្រុសអេហ្ស៊ីបម្នាក់ ស្លាប់រាប់ពាន់ឆ្នាំ ត្រូវបង្កើតឡើងវិញ ដោយប្រើម៉ាស៊ីនស្កេន CT និងរូបចម្លាក់

អេហ្ស៊ីប ៖ រូបចម្លាក់ម៉ាំមី ត្រូវបានគេរកឃើញនៅលើក្តារមឈូស អេហ្ស៊ីបបុរាណ ដែលជាកម្មសិទ្ធិរបស់ក្មេងប្រុសម្នាក់ ដែលបានស្លាប់ នៅចន្លោះឆ្នាំ៥០មុនគ.ស និង១០០ គ. សនោះ អ្នកស្រាវជ្រាវបានកំណត់ ដើម្បីមើលមុខមាត់ពិត របស់ក្មេងជាមួយបច្ចេកវិទ្យានាសម័យទំនើបនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវបាន ប្រើម៉ាស៊ីនស្កេន CT ហើយក្រុមនេះបានបញ្ចូលគ្រោងសំណង់លលាដ៍ក្បាលរបស់កុមារ ដែលនៅខាងក្នុបញ្ចុះនៅឡើយ ដើម្បីបង្កើតទម្រង់មុខឌីជីថល 3D ឡើងវិញ។ រូបភាពនៃការបង្កើតផ្ទៃមុខឡើងវិញ គឺមានភាពត្រឹមត្រូវតាមច្បាប់ដើម ប៉ុន្តែអ្នកស្រាវជ្រាវ កត់សម្គាល់ថា គំនូរធ្វើឲ្យក្មេងមើលទៅចាស់ជាងខ្លួនអាយុ ៣ ឬ ៤ ឆ្នាំ។

ភាពខុសគ្នាផ្សេងទៀត រួមមានទទឹងនៃច្រមុះ និងទំហំនៃការបើកមាត់ដោយចំណុចទាំង២គឺកាន់តែតូចចង្អៀត នៅក្នុងបញ្ឈរជាងការកសាងឡើងវិញ ជាក់ស្តែង។ LiveScience បានរាយការណ៍ថា រូបចម្លាក់ម៉ាំមី គឺជាការអនុវត្តន៍ជាទូទៅ ក្នុងចំណោមប្រជាជនអេហ្ស៊ីបមួយចំនួន ក្នុងកំឡុងគ្រាលំបាក សម័យរ៉ូម៉ាំង ។

រូបភាពនេះត្រូវបាន គេដាក់នៅលើមុខដោយការតុបតែង ជាប្រពៃណីរ៉ូម៉ាំង ខណៈសាកសពត្រូវបានរុំ ដោយក្រណាត់ក្នុងពិធីបញ្ចុះសព អេហ្ស៊ីបបុរាណ ។ ការសិក្សាត្រូវ បានចេញផ្សាយដោយ PLOS ONE បានកត់សម្គាល់ឃើញថា រូបចម្លាក់ម្ដាយជាង ១០០០ ត្រូវបានគេរកឃើញចាប់ តាំងពីពួកគេបានរកឃើញ ដំបូងនៅឆ្នាំ ១៨៨៧ ។
ក្មេងប្រុសនេះត្រូវបានគេ រកឃើញនៅទសវត្សឆ្នាំ ១៨៨០ នៅក្នុងទីបញ្ចុះសពមួយក្បែរនឹងពីរ៉ាមីតនៃ Hawara នៅភាគខាងត្បួងនៅជិតតំបន់ Fayum ត្រូវបានគេដឹងថា បានមកតាំងទីលំនៅនៅសម័យរ៉ូម ជាច្រើនជាមួយនឹងទីបញ្ចុះសព ៕
ដោយ៖លី ភីលីព

Most Popular

To Top