ព័ត៌មានអន្តរជាតិ

មឈូសធ្វើពីផ្សឹតស ជួយឲ្យសាកសព រលួយលឿន និងផលិតសារធាតុ ចិញ្ចឹម សម្រាប់ដី នៅហុលឡង់

ហុលឡង់ ៖ នៅសហរដ្ឋអាមេរិក ឧស្សាហកម្មបុណ្យសព ចំណាយទឹកប្រាក់២០ពាន់លានដុល្លារ ដោយសារការផ្តោត លើមនុស្សរវាង ការស្លាប់ និងការពុកផុយ បែរជនជាតិហុលឡង់ គិតលើការចិញ្ចឹមធម្មជាតិ សម្រាប់ដើមឈើ និងរុក្ខជាតិទៅវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការបញ្ចុះសពរបស់ជនជាតិហុលឡង់ កំពុងត្រឡប់ទៅរកមូលដ្ឋានគ្រឹះវិញ ហើយជាមួយនឹងមឈូសរស់ ដែលធ្វើផលិតពីផ្សិតស មានការលូតលាស់យ៉ាង រហ័សដែលដុះនៅក្រោមដី។ យោងតាមអ្នកច្នៃប្រឌិត របស់មឈូលលោក Bob Hendrikx បានឲ្យដឹងថា មឈូលរស់ “The Living Cocoon” ជួយពន្លឿនដំណើរការ នៃការរលួយក្លាយធាតុ ពុលចេញពីដី និងជួយចិញ្ចឹមដើមឈើ និងរុក្ខជាតិថ្មីៗ ។

លោក Hendrikx បន្តថា សាកសពដាក់ក្នុងមឈូសឈើ អាចចំណាយពេលជាង១០ ឆ្នាំដើម្បីធ្វើឲ្យរលួយទាំងស្រុង ខណៈសាកសពដាក់មឈូសរស់ ត្រូវការពេលតែ២ទៅ៣ ឆ្នាំតែប៉ុណ្ណោះ។ លោកបន្ថែមថា យើងតែងតែស្វែងរកសម្ភារៈសម្រាម ដើម្បីបម្លែងទៅជាសារធាតុចិញ្ចឹម សម្រាប់បរិស្ថាន ហើយវាធ្វើដូចគ្នា នឹងសារធាតុពុលរួមមានប្រេង ប្លាស្ទិច និងដែក ។

នាយកបុណ្យសពនៅហូល្លង់ បានត្រៀមខ្លួនរួចជាស្រេចជាមួយ នឹងជម្រើសបែបធម្មជាតិមួយនេះ ។ បន្ទាប់ពីការធ្វើតេស្តិ៍យ៉ាងទូលំទូលាយ អតិថិជនដំបូងរបស់ Hendrikx ត្រូវបានគេបញ្ចុះនៅក្នុងមឈូស កាលពីសប្តាហ៍មុន ៕
ដោយ៖លី ភីលីព

Most Popular

To Top