ព័ត៌មានអន្តរជាតិ

ឥណ្ឌា សាកល្បងមីស៊ីល បំពាក់នុយក្លេអ៊ែរ បាញ់បានចម្ងាយ ៨០០គីឡូម៉ែត្រ ក្នុងពេលកំពុងតានតឹង ជាមួយចិន

បរទេស៖ ថ្មីៗនេះប្រទេសឥណ្ឌា បានធ្វើការសាកល្បង មីស៊ីលប្រល័យ ដោយបានធ្វើតេស្ត ដោយជោគជ័យ នៃមីស៊ីលប្រឆាំងរថក្រោះ និងមីស៊ីលលឿន ជាងសំឡេង Brahmos ដែលត្រូវបានធ្វើឡើង នាពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាបានសាកល្បង កាំជ្រួចមីស៊ីលផ្លោង បាញ់ចេញពីលើគោក ឬក្នុងទឹក បំពាក់នុយក្លេអ៊ែរស៊េរីថ្មី ដោយជោគជ័យ នៅថ្ងៃសៅរ៍។ នេះបើយោងតាម របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធផ្សព្វផ្សាយបន្ថែមថា មីស៊ីល Shourya អាចបាញ់ដល់គោលដៅ នៅចម្ងាយ ៨០០ គីឡូម៉ែត្រ។

ទីភ្នាក់ងារសារព័ត៌មាន ANI កាលពីថ្ងៃសៅរ៍បានដកស្រង់ ប្រភពព័ត៌មានបាននិយាយថា « ប្រទេសឥណ្ឌាសព្វថ្ងៃ បានបាញ់សាកល្បង មីស៊ីលផ្លោងថ្មី ដែលមានសមត្ថភាព នុយក្លេអ៊ែរ Shourya ដែលទទួលបានជោគជ័យ នៅចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ” ។

ការសាកល្បង កាំជ្រួចមីស៊ីល របស់ឥណ្ឌានេះ បានកើតឡើង នៅពេលភាពតានតឹង កំពុងកើនឡើង ជាមួយនឹងប្រទេសចិន ជុំវិញជម្លោះព្រំដែន នៅឯបន្ទាត់ នៃការគ្រប់គ្រង ជាក់ស្តែងនៅតំបន់ Ladakh៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top