ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង បន់ឲ្យលោកត្រាំ ជាសះស្បើយឆាប់ៗ ពីកូវីដ១៩

បរទេស៖ នៅថ្ងៃសៅរ៍សប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេដឹងថា បានធ្វើការផ្ញើសារ នៃការសួរសុខទុក្ខ ដល់ប្រធានាធិបតី ដូ ណាល់ត្រាំ និងភរិយារបស់គាត់ ផងដោយសង្ឃឹមថា ពួកគេនឹងជាសះស្បើយ ពីជំងឺវិរុសកូវិដ១៩។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ថា លោកគឺមបានបង្ហាញ ក្តីសង្ឃឹមថាពួកគេទាំងពីរនាក់ នឹងយកឈ្នះកូវីដ១៩ បានហើយលោកបានថែមទាំង ធ្វើការផ្ញើការការគោរព យ៉ាងកក់ក្តៅ ដល់ពួកគេផងដែរ។

គួរឲ្យដឹងដែរថាលោកត្រាំ បានប្រកាសកាលពីថ្ងៃសុក្រ ថាលោកនិងភរិយា របស់លោកបានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ហើយបន្ទាប់ពីនោះមេដឹកនាំ នៅទូទាំងពិភពលោក បានធ្វើការផ្ញើសារ ជូនពរជាបន្តបន្ទាប់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top