អ៊ីតាលី៖កោសិកាខួរក្បាលរបស់ជនរងគ្រោះដែលបានស្លាប់ ដោសារភ្នំភ្លើងVesuviusមានអាយុកាល ២០០០ ឆ្នាំត្រូវបានរកឃើញនៅកន្លែងដដែល បន្ទាប់ពីកម្ដៅពីការផ្ទុះភ្នំភ្លើងបានប្រែក្លាយខួរក្បាលរបស់លោកទៅជាកញ្ចក់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
កោសិកាកាយប្រាសាទត្រូវបានគេប្រទះឃើញ នៅក្នុងកញ្ចក់កែវពណ៌ខ្មៅមួយមាននៅខាងក្នុងលលាដ៍ក្បាលរបស់បុរសវ័យក្មេង ដោយអ្នកជំនាញបាននិយាយថា កាលពីមុនខួរក្បាលរបស់គាត់ត្រូវបានបង្កើតឡើងដោយបន្ទុះ។ ស្ថិតនៅក្នុងភាពមិនដូចគ្នាខាងបុរាណវិទ្យាកម្ដៅពីគ្រោះមហន្តរាយ គឺខ្លាំងណាស់ ហើយភាពត្រជាក់ខ្លាំងរបស់វា បានប្រែក្លាយរូបធាតុពណ៌ប្រផេះរបស់បុរស ទៅជាវត្ថុធាតុដើម មើលទៅគួរឲ្យស្រឡះ។
អ្នកដែលបាត់បង់ជីវីត គឺជាបុគ្គលម្នាក់ត្រូវបានគេរកឃើញនៅ Herculaneum ជាទីក្រុងជិតខាងដល់ Pompeii ក្នុងទសវត្សឆ្នាំ ១៩៦០ ហើយឥឡូវកំពុងត្រូវបានវិភាគដោយអ្នកវិទ្យាសាស្ត្រ។ វាត្រូវបានគេជឿជាក់ថា កោសិកាជាកម្មសិទ្ធិរបស់ខួរឆ្អឹងខ្នង ឬ ខួរក្បាល ។ រចនាសម្ព័ននៃកោសិកាកាយប្រាសាទមួយចំនួន ត្រូវបានគេសង្កេតឃើញក្នុងកំឡុងពេលវិភាគមីក្រូទស្សន៍ និងបញ្ជាក់ទ្រឹស្តីមុននេះថា វត្ថុចម្លែកពិតជាខួរក្បាល។
អ្នកជំនាញខាងវិទូខាងវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Federico II នៃទីក្រុង Naples ប្រទេសអ៊ីតាលីបាននិយាយថា លទ្ធផលនៃការសិក្សារបស់យើងបង្ហាញថា ដំណើរការវិវត្តនៃរោគវិទូបានកើតឡើងនៅ Herculaneum មានលក្ខណៈពិសេសនៃរចនាសម្ព័ន្ធបានធ្វើឲ្យកកនូវរចនាសម្ព័ន្ធកោសិកា កាយប្រាសាទរបស់ជនរងគ្រោះដោយរក្សាវាឲ្យនៅដដែលរហូតមកដល់បច្ចុប្បន្ននេះ៕ ដោយ៖លី ភីលីព


