ព័ត៌មានអន្តរជាតិ

អាមេរិក បន្តត្រួតពិនិត្យប្រតិបត្តិការល្បាតដែនអាកាសណាតូ នៅអាត្លង់ទិកខាងជើង

បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅតែបន្តធ្វើការត្រួតពិនិត្យយ៉ាងពេញលេញ នូវបេសកកម្មល្បាតដែនអាកាសរបស់អង្គការណាតូ នៅមហាសមុទ្រអាត្លង់ទិក ខាងជើង នាសប្ដាហ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

យោងទៅតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះចម្បាំង F-15C/D Eagles របស់កងទ័ពអាកាសសហរដ្ឋអាមេរិក មកពីកងយន្តហោះចម្បាំងលេខ៤៩៣ នៅតំបន់ Lakenheathប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Keflavik ប្រទេសអ៊ីស្លង់ កាលពីសប្ដាហ៍មុន ហើយយន្តហោះទាំងនោះ នឹងធ្វើប្រតិបត្តិការល្បែនដែនអាកាសប្រទេសអ៊ីស្លង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបន្ថយវត្តមានយោធារបស់ខ្លួន នៅអាត្លង់ទិកខាងជើង នៅពេលដែលសង្គ្រាមត្រជាក់បានចប់ ប៉ុន្តែបាននិងកំពុងតែធ្វើការវិនិយោគធនធាននៅក្នុងតំបន់នេះ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនភាគខាងកើត និងដាក់ឧបទ្វីបគ្រីមាចូលជាឧបសម្ព័ន្ធរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top