ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖មនុស្សយន្តវិភាគ ភាសារាងកាយរបស់ជនជាប់ចោទ រកកំហុសជំនួសចៅក្រមក្នុងរយៈពេល ៥០ឆ្នាំទៀត

អង់គ្លេស ៖នេះបើយោងតាមអ្នកជំនាញស៊ើបការណ៍សិប្បនិម្មិតថា មនុស្សយន្តដែលវិភាគភាសាកាយវិការ របស់ជនជាប់ចោទដើម្បីកំណត់សញ្ញានៃកំហុសយ៉ាងប្រហែល ជាទទួលភាពត្រឹមត្រូវបានរហួតដល់ ៩៩ភាគរយ ជំនួសចៅក្រមមនុស្សនៅឆ្នាំ២០៧០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកនិពន្ធ និងវាគ្មិននៅ AI Terence Mauri ជឿជាក់ថា ម៉ាស៊ីននឹងអាចរកឃើញសញ្ញារាងកាយនិងផ្លូវចិត្តនៃភាពមិនស្មោះត្រង់ដោយមានភាពត្រឹមត្រូវ ៩៩,៩ ភាគរយ។ លោកអះអាងថា ពួកគេនឹងមានភាពគួរសមនិយាយភាសាដោយគេស្គាល់ទាំងអស់ យ៉ាងស្ទាត់ជំនាញ ហើយនឹងអាចរកឃើញសញ្ញានៃការកុហកដែលមនុស្សរកមិនឃើញ។

ចៅក្រមមនុស្សយន្តនឹងមានកាមេរ៉ាចាប់យក និងកំណត់លំនាំនៃការនិយាយមិនទៀងទាត់ការកើនឡើងសីតុណ្ហភាពរាងកាយមិនធម្មតា និងចលនាដៃ និងភ្នែក។ ទិន្នន័យនឹងត្រូវបានវិភាគដើម្បីផ្តល់ការវិនិច្ឆ័យ គ្មានកំហុសថា តើចុងចោទ ឬសាក្សីកំពុងនិយាយការពិត។

យោងតាមការសិក្សាស្រាវជ្រាវរយៈពេល ២ ឆ្នាំរបស់លោក ហើយលោក Mauri រំពឹងថាម៉ាស៊ីននេះនឹងក្លាយជារឿងធម្មតានៅក្នុងសវនាការព្រហ្មទណ្ឌ និងស៊ីវិលភាគច្រើននៅក្នុងប្រទេសអង់គ្លេស និងវែលក្នុងរយៈពេល ៥០ ឆ្នាំ៕

Most Popular

To Top