ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងមួយគ្រឿង របស់អាមេរិក ធ្លាក់អំឡុងពេលសមយុទ្ធនៅរដ្ឋ កាលីហ្វ័រញ៉ា

បរទេស៖យន្តហោះចម្បាំងប្រភេទ F / A-18E Super Hornet របស់កងនាវាចរអាមេរិក បានធ្លាក់នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ាក្នុងពេលធ្វើសមយុទ្ធកាលពីថ្ងៃអង្គារ។ អ្នកបើកបរបានច្រានចេញ ដោយសុវត្ថិភាពមុនពេលធ្លាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យន្តហោះចម្បាំងនេះបានធ្លាក់មកផែនដីក្បែរផ្លូវ Highway 14 នៅជាយក្រុងស្ថានីយ៍អាវុធអាកាសរបស់កងទ័ពជើងទឹកចិន នៅរសៀលថ្ងៃអង្គារ។ មូលហេតុនៃការធ្លាក់នេះគេនៅមិនទាន់ដឹងនៅឡើយទេ។

ការផ្ទុះចេញពីការធ្លាក់នេះ បណ្តាលឱ្យមានអណ្តាតភ្លើងតូចមួយ ដែលអ្នកពន្លត់អគ្គីភ័យមកពី China Lake បានពន្លត់។

សារព័ត៌មាន ABC News បានរាយការណ៍ដោយស្រង់ប្រភពពី មន្ទីរប៉ង់តាហ្គោនបានបញ្ជាក់ថា អ្នកបើកយន្ដហោះបានចុចកៅអីសុវត្ថិភាពច្រានចោល នៅពេលដែលយន្ដហោះបានធ្លាក់ចុះ ហើយមិនមានរងរបួសអ្វីនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top