បើយោងតាមរបាយ ការណ៍ពី Counterpoint Research ថា Samsung បានវ៉ាដាច់ ក្រុមហ៊ុន Huawei ជាម៉ាកស្មាតហ្វូន ដែលមានប្រជាប្រិយភាពបំផុត នៅលើពិភពលោក ជាមួយក្រុមហ៊ុនចិន ដែលកំពុងព្យាយាមជំនះការដាក់ទណ្ឌកម្មអន្តរជាតិ និងការចោទប្រកាន់ ពីបទចារកម្មនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង បានឈរនៅលំដាប់ទី១ ក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក ស្មើនឹង ២២ ភាគរយនៃចំណែកទីផ្សារសរុប។ក្រុមហ៊ុន Huawei លំដាប់ទី ២ បានក្តាប់ចំណែកទីផ្សារពិភពលោក ១៦ ភាគរយក្នុងខែសីហា ពោលគឺធ្លាក់ចុះពី ២១ ភាគរយក្នុងខែមេសាឆ្នាំនេះ។
យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ចំណែកទីផ្សារ របស់ក្រុមហ៊ុន Huawei ត្រូវបានរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀត នាពេលអនាគតដោយសារ តែការដាក់ទណ្ឌកម្មពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ។ ប្រធានាធិបតីអាមេរិក Donald Trump បានបន្ថែមក្រុមហ៊ុន Huawei នាខែឧសភា ឆ្នាំ ២០១៩ ក្នុងបញ្ជីខ្មៅរបស់ក្រុមហ៊ុនដោយមានប្រសិទ្ធភាព និងរារាំងមិនឲ្យធ្វើពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនអាមេរិក ។
លោក Trump បានពង្រីកបម្រាមពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក រយៈពេលមួយឆ្នាំទៀតនៅខែឧសភានេះ គឺជាការសម្រេចចិត្តមួយ ដែលក្រុមហ៊ុន Huawei ហៅថា “ បំពាននិងអគតិ” ហើយជាការសម្រេចមួយ នឹងបំផ្លាញ ឧស្សាហកម្មបច្ចេកវិទ្យាពិភពលោក ។ ការហាមឃាត់នេះបានកើតឡើងចំ ពេលមានការចោទប្រកាន់ជាបន្តថា ក្រុមហ៊ុនគឺជាការគំរាមកំហែង ដល់សន្តិសុខជាតិអាមេរិកដែលក្រុមហ៊ុន Huawei បានបដិសេធជាប្រចាំ។
លោក Minsoo Kang អ្នកវិភាគស្រាវជ្រាវរបស់ Counterpoint មានប្រសាសន៍ថា គោលនយោបាយ ភូមិសាស្ត្រ នយោបាយនិងកិច្ចការនយោបាយ ក្នុងចំណោមប្រជាជាតិនានា កំពុងជះឥទ្ធិពលដល់ទីផ្សារ ស្មាតហ្វូនតាមវិធីជាច្រើន ៕