ព័ត៌មានអន្តរជាតិ

អាមេរិក ចាំបាច់ត្រូវពង្រឹងការ ទប់ស្កាត់របស់ខ្លួន ចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ ប្រមុខនៃបញ្ជាការយុទ្ធសាស្ត្រអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែពង្រឹង ការពិភាក្សារបស់ខ្លួន ស្តីពីការទប់ស្កាត់ជាយុទ្ធសាស្ត្រ ប្រឆាំងនឹងការគំរាមកំហែង និងការបន្តកើនឡើង ពីបណ្តាប្រទេសផ្សេងទៀត រួមទាំងប្រទេសកូរ៉េខាងជើងផងដែរ ។

លោក Charles Richard លើកឡើងថា“ ដោយសារសមត្ថភាពពង្រីករបស់រុស្ស៊ី និងចិន និងឥរិយាបទឈ្លានពានកាន់តែខ្លាំងឡើង និងអ្នកដែលបង្កដោយនុយក្លេអ៊ែរ កូរ៉េខាងជើង និងអ៊ីរ៉ង់ យើងត្រូវតែពង្រឹងការសន្ទនាជាតិ ស្តីពីសារសំខាន់នៃការទប់ស្កាត់យុទ្ធសាស្ត្រ” នៅមូលដ្ឋានទ័ពអាកាស Offutt រដ្ឋ Nebraska ។

ការកត់សម្គាល់របស់លោកបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីប្រមុខការពារជាតិសហរដ្ឋអាមេរិក លោករដ្ឋមន្រ្តីការពារជាតិអាមេរិក Mark Esper បានហៅប្រទេសកូរ៉េខាងជើងថា ជារដ្ឋមួយក្នុងចំណោមរដ្ឋ ដែលមានការបោកបញ្ឆោត ទាំងឡាយរួមជាមួយអ៊ីរ៉ង់ ដែលបង្កការគំរាមកំហែងជាបន្តដល់សហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

Most Popular

To Top