ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក ដែលចាកចេញពី អាល្លឺម៉ង់នឹងប្រចាំការ នៅអឺរ៉ុបភាគខាងកើត

បរទេស៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មន្ត្រីការពារជាតិអាមេរិក កំពុងតែពិចារណាដាក់ពង្រាយទាហានអាមេរិក នៅកាន់តែជិតព្រំដែនរុស្ស៊ី បន្ទាប់ពីការចាកចេញពីប្រទេសអាល្លឺម៉ង់របស់ពួកគេ កំពុងស្ថិតនៅក្រោមការពិចារណា។

នៅថ្ងៃអង្គារសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់សន្និសីទក្រុមប្រឹក្សាអាត្លង់ទិកថា កងវរសេនាធំ អាចនឹងរក្សាវត្តមានរបស់ខ្លួន នៅក្នុងបណ្ដាប្រទេសស្ថិតនៅតាមតំបន់ភាគខាងកើតណាតូ ជាប់នឹងប្រទេសរុស្ស៊ី ដោយផ្អែកលើមូលដ្ឋាននៅការដូរវេនគ្នា។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ទន្ទឹងនឹ

ផែនការបឋម ពាក់ព័ន្ធការវិលត្រឡប់របស់កងទ័ពមកកាន់សហរដ្ឋអាមេរិកវិញនោះ លោក Mark Esper បាននិយាយថា លោកនឹងធ្វើការងារដាក់កងទ័ពឲ្យកាន់តែជិតព្រំដែនប្រទេសរុស្ស៊ី ដើម្បីជំរុញពង្រឹងប្រទេសសម្ពន្ធមិត្ត៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top